កិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌាលើកទី ១៦

(VOVWORLD) -  បន្តកម្មវិធីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi រួមទាំងមេដឹកនាំអា ស៊ានដទៃទៀតបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌាលើកទី ១៦។

កិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌាលើកទី ១៦ - ảnh 1ទុិដ្ឋភាពនៃកិច្ចប្រជុំ 

ក្នុងកិច្ចប្រជុំនេះ មេដឹកនាំទាំងអស់បានទទួលស្គាល់ពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិងឥណ្ឌា ដែលកំពុងមានការវិវឌ្ឍន៍វិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ ទទួលបានជិត ៨១ ពាន់លានដុល្លារអាមេ រិក។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការត្រូវបានជំរុញគ្រប់ជ្រុងជ្រោយ លើវិស័យជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននិងអាជីវកម្ម។ មេដឹកនាំទាំងអស់បានឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាព ដោយឈរលើស្មារតីនៃសេចក្តីថ្លែងការណ៍ Dehli ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងអាស៊ាន - ឥណ្ឌា កាលពី ខែមករាឆ្នាំ ២០១៨ ជាពិសេសនៅក្នុងវិស័យដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការលើសមុទ្រនិងការធានាសន្តិសុខសមុទ្រ ការតភ្ជាប់និងការអភិ វឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោកនិងសមុទ្រ ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានចែករំលែកនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការប្រែប្រួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ក្នុងនោះមានសកម្មភាពយោធូបនីយកម្មនិងសកម្មភាពផ្ទុយនឹងច្បាប់អន្តរជាតិ។ លោករូបនេះ ក៏បានសង្កត់ធ្ងន់លើការគាំទ្រចំពោះគោលជំហររបស់អាស៊ាន និងអំពាវនាវឲ្យមានការគោ រពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរ ជាតិ។

អញ្ជើញថ្លែងនៅឯកិច្ចប្រជុំ នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជាមួយនឹងផែនការសកម្មភាពដំណាក់កាល ២០២១-២០២៥ ភាគីទាំងពីរត្រូវយកចិត្តទុកដាក់ ជំរុញថែមទៀត កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីផលប្រយោជន៍រួម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ពីសារសំខាន់នៃការរក្សាសន្តិសុខនិងស្ថេរភាពនៅសមុទ្រនិងមហាសមុទ្រ ក្នុងនោះមានសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ