កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបើកនៅទីក្រុងបាងកកនៃប្រទេសថៃ

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅទីក្រុងបាងកក នៃប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងដៃគូនានាបានចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha ដែលជាប្រធានអាស៊ាន ឆ្នាំ ២០១៩ ផងដែរ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបើកនៅទីក្រុងបាងកកនៃប្រទេសថៃ - ảnh 1 កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបើកនៅទីក្រុងបាងកកនៃប្រទេសថៃ

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីថៃបានសង្កត់ធ្ងន់ លើសមិទ្ធិផលដែលអាស៊ានទទួលបានក្នុងឆ្នាំ២០១៩នេះ ជាមួយនឹងប្រធានបទ “ជំរុញភាពជាដៃគូដើម្បីចីរភាព” ដើម្បីសហគមន៍អាស៊ានមួយឆ្ពោះទៅរកប្រជាជនជាមជ្ឈភាពនិងមិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់នៅខាងក្រោយឡើយ ព្រមទាំងសម្លឹងទៅអនាគត។ លើសពីនេះទៅទៀត អាស៊ានក៏បានបោះជំហានយ៉ាងខ្លាំង តាមរយៈការអនុវត្ត “សេចក្តីថ្លែងការណ៍ចក្ខុវិស័យ ភាពជាអ្នកដឹកនាំអាស៊ានស្តីពីការជំរុញភាពជាដៃគូដើម្បីចីរភាព” និងឯកសារចក្ខុវិស័យអាស៊ានស្តីពីតំបន់អាស៊ាននិងមហាសមុទ្រឥណ្ឌា។ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ