កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមដៃគូថាមពលវៀតណាម

(VOVWORLD) -  នាថ្ងៃទី ១០ ធ្នូ នៅទីក្រុងហាណូយ ក្រុមភាពជាដៃគូថាមពលវៀតណាម (VEPG) បានបើកកិច្ចប្រជុំជាន់ខ្ពស់លើកទី ៣ និងវេទិកានៃភាគីពាក់ព័ន្ធលើកដំបូង។
កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមដៃគូថាមពលវៀតណាម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ nhandan)

កិច្ចប្រជុំថ្នាក់ខ្ពស់នៃក្រុមភាពជាដៃគូថាមពលវៀតណាម (VEPG) បានផ្តោតលើវិស័យអាទិភាពចំនួន ៥ គឺ ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល ការរៀបចំឡើងវិញផ្នែកថាមពល ការចូលរួមផ្ទាល់នឹងថាមពល ទិន្នន័យនិងស្ថិតិថាមពល។ តាមរយៈសកម្មភាពនៃបណ្តាក្រុមការងារបច្ចេកទេសនោះ  VEPG បានផ្តល់នូវយោ បល់និងអនុសាសន៍ស្តីពីការអភិវឌ្ឍគោលនយោបាយ និងដំណើរការរៀបចំផែន ការអភិវឌ្ឍន៍វិស័យថាមពល។

លោក Ousmane Dione នាយកធនាគារពិភពលោកប្រចាំនៅប្រទេសវៀតណាម (WB) និងជាសហប្រធានក្រុមភាពជាដៃគូថាមពលវៀតណាម (VEPG) បានអះអាង ថា ធនាគារពិភពលោកនឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមនិងដៃគូអភិវឌ្ឍ ន៍ដើម្បីបង្កើត “ឧស្សាហកម្មថាមពលលំដាប់ពិភពលោកនៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ