កិច្ចប្រជុំត្រីភាគីរវាងអហ្វហ្គានីស្ថានអាមេរិកនិងប៉ាគីស្ថាន

(VOVworld) – នាថ្ងៃទី ២៣ មេសា ប្រធានាធិបតីអហ្វហ្គានីស្ថាន លោក Hamid Karzai បានអញ្ជើញទៅកាន់ទីក្រុង Brussels​ (បែលហ្ស៊ីក) ដើម្បីចូលរួមកិច្ចប្រជុំ ត្រីភាគី រវាង
អហ្វហ្គានីស្ថាន អាមេរិក និងប៉ាគីស្ថាន ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៤ មេសា។ ក្នុងក្រប
ខ័ណ្ឌកិច្ចប្រជុំនេះ បណ្ដាការពិភាក្សានឹងប្រមូលផ្តុំទៅលើដំណើរសន្តិភាពនៅ
អហ្វហ្គានីស្ថាននិងភាពតានតឹងក្នុងទំនាក់ទំនងរវាង Kabul និង Islamabad ក្នុងកាលៈ
ទេសៈ បណ្ដាជំលោះក្នុងតំបន់ព្រំដែនរវាងប្រទេសទាំង ២​ បានកើតឡើងនាពេលថ្មីៗ
នេះ។ នាថ្ងៃដ៏ដែល កិច្ចប្រជំថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិករបស់អង្គការ
សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងបណ្ដាប្រទេសបញ្ចូនកងទ័ពទៅកាន់
អហ្វហ្គានីស្ថានបានប្រព្រឹត្តទៅនៅទីក្រុង Brussels​។ រដ្ឋមន្ត្រីការបរទេសអហ្វហ្គានីស្ថាន
តំណាងនៃ អ.ស.ប. និងសហភាពអឺរ៉ុបក៏បានចួលរួមកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពី
អនាគតរបស់កំលាំងឧបត្ថម្ភសន្តិសុខអន្តរជាតិ  (ISAF) និងស្ថានភាពសន្តិសុខនៅ
ប្រទេសនេះ៕

កិច្ចប្រជុំត្រីភាគីរវាងអហ្វហ្គានីស្ថានអាមេរិកនិងប៉ាគីស្ថាន - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចូលរួមកិច្ចប្រជុំលើកនេះ។​ (Image: VOV online)


ប្រតិកម្មទៅវិញ

ផ្សេងៗ