កិច្ចប្រជុំថ្នាក់ប្រធាននៃគណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនដីគោកវៀតណាម

កិច្ចប្រជុំថ្នាក់ប្រធាននៃគណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនដីគោកវៀតណាម - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ

(VOVworld)-ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០តុលាឆ្នាំ២០១៦នៅទីក្រុងហូជីមិញបានប្រ
 ព្រឹត្តទៅកិច្ចប្រជុំថ្នាក់ប្រធាននៃគណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌសីមា
 និងបោះបង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជា។ ចូលរួមក្នុងកិច្ចប្រជុំនេះ គណៈ ប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រ
ធានគណៈកម្មាធិការព្រំដែនជាតិ ហើយគណៈប្រតិភូកម្ពុជាដឹកនាំដោយលោក
វ៉ាគីម ហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារព្រំដែន។ ដោយឈរលើមូលដ្ឋានជ្រួត
ជ្រាបនូវ អនុសញ្ញានិងកិច្ចព្រមព្រៀងមួយចំនួនដែលបានចុះហត្ថលេខាមុននេះនិង
គោលនយោ បាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ​ ភាគីទាំងពីរបានផ្លាស់
ប្តូរទៅលើវិធានការ សំដៅដោះស្រាយរាល់បញ្ហានៅសេសសល់ដើម្បីសម្រេចយ៉ាង
ឆាប់ៗការងារខ័ណ្ឌ​សីមានិងបោះបង្គោលប្រដែនលើដីគោករវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯក ភាព បញ្ចូនក្រុមបេសកកម្មពិសេសទាំងពីរវៀតណាមនិង
កម្ពុជាជួបគ្នានាខែវិច្ឆិកា​ខាង​មុខ ដើម្បីកំណត់ទីទាំងច្បាស់លាស់របស់បង្គោល
ចំនួន៤រវាងខេត្ត Dak Lak (វៀត ណាម) ជាមួយ ខេត្តមណ្ឌលគិរី (កម្ពុជា) និងរវាង
ខេត្ត Tay Ninh ជាមួយខេត្តស្វាយ​រៀង ដើម្បីប្រគល់ក្រុមបេសកកម្មចម្រុះទទួល
បន្ទុកការងារខ័ណ្ឌសីមានិងបោះបង្គោល ព្រំដែននៃប្រទេសទាំងពីរអនុវត្តការក
សាងនូវបង្គោលទាំង៤នេះ។  ភាគីទាំងពីរក៏បាន ឯកភាពជម្រុញការសាងសង់ថ្មី
ស្ពាន Dac Dang ជំនួសឲ្យស្ពានចាស់សំដៅជម្រុញការ ជួបប្រាស្រ័យទាក់ទង និង
សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងតំបន់ពាក់ព័ន្ធនានា រវាងភាគីទាំងពីរ
សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងអនុម័ត។ ភាគីទាំងពីរបានផ្លាស់ ប្តូរយោ
បល់អំពីការងារគ្រប់គ្រងព្រំដែននិងអះអាងថា នឹងបង្កើនថែមទៀតការងារ សហ
ការរវាងក្រសួងស្ថាប័ននានាឈរលើមូលដ្ឋាននៃអនុសញ្ញានិងកិច្ចព្រមព្រៀង​ រវាង
ភាគីទាំងពីរដែលមានស្រាប់ សំដៅរក្សាមេត្រីភាពនិងកិច្ចសហប្រតិបត្តិការមាន
ផលប្រយោជន៍រួមរវាងប្រជាជនជាប់ព្រំដែននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ