កិច្ចប្រជុំនៅទីក្រុងប៉ារីសសន្យាផ្តល់ថវិកាជាង ១៤ ពាន់លានដុល្លារអាមេរិកសម្រាប់«ជញ្ជាំងបៃតង»

(VOVWORLD) - នាថ្ងៃទី ១១ ខែមករា កិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះបានធ្វើឡើងនៅទីក្រុងប៉ារីស (ប្រទេសបារាំង)។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីបារាំង  Emmanuel Macron អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde និងមេដឹកនាំជាច្រើនរូបទៀតបានអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែងថែមទៀត ដើម្បីការពារឱ្យបានល្អនូវប្រព័ន្ធជីវៈចម្រុះលើផែនដី។
កិច្ចប្រជុំនៅទីក្រុងប៉ារីសសន្យាផ្តល់ថវិកាជាង ១៤ ពាន់លានដុល្លារអាមេរិកសម្រាប់«ជញ្ជាំងបៃតង» - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖VOVTV)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ដែលបានដកស្រង់ពីរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកដោយបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រព័ន្ធជីវៈចម្រុះ កំពុងប្រឈមមុខនឹងកង្វះខាតថវិកាចំនួន ៧១១ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ ហើយថែមទាំងបង្ហាញយ៉ាងច្បាស់លាស់ថាស្ថានភាពអវិជ្ជមាននៅវាលខ្សាច់នៅជាយវាលខ្សាច់ Sahara  ជាមូលហេតុជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រនិងបង្កើនការធ្វើចំណាកស្រុក។

នៅក្នុងកិច្ចប្រជុំនេះដែរ ធនាគារអភិវឌ្ឍន៍និងប្រទេសដទៃទៀតបានសន្យាថានឹងចូលរួមវិភាគទានទឹកប្រាក់ចំនួនជាង ១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខនេះ ដើម្បីកសាង «ជញ្ចាំងបៃតង» ក្នុងការទប់ទល់នឹងស្ថានភាពអវិជ្ជមាននៃវាលខ្សាច់នៅតំបន់ Sahel ភាគខាងជើងនៃទ្វីបអាហ្វ្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ