កិច្ចប្រជុំនៃបណ្តាមន្ត្រីជាន់ខ្ពស់អាស៊ាន

កិច្ចប្រជុំនៃបណ្តាមន្ត្រីជាន់ខ្ពស់អាស៊ាន - ảnh 1
កិច្ចប្រជុំនៃបណ្តាមន្ត្រីជាន់ខ្ពស់អាស៊ាន(SOM).
 រូបថតៈក្រសួងការបរទេសវៀតណាម


(VOVworld)-នាថ្ងៃទី២៥មេសា នៅក្រុង Kuala Lumpur បានប្រព្រឹត្តទៅកិច្ចប្រជុំ នៃបណ្តាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ដែលជាកិច្ចប្រជុំចាប់ផ្តើមសម្រាប់បណ្តា សន្និសីទត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៦ ដែលបានរៀបចំ ឡើងចាប់ពីថ្ងៃទី២៦និងទី២៧មេសា។ នៅកិច្ចប្រជុំនេះ មន្ត្រីនានាបានពិនិត្យ ឡើងវិញកិច្ចការត្រៀមរៀបចំ ឲ្យបណ្តាសន្និសីទថ្នាក់រដ្ឋមន្ត្រីការទូត នឹងប្រព្រឹត្ត
ទៅក្នុងថ្ងៃទី២៦ មេសា ។ កិច្ចប្រជុំនេះក៏បានផ្លាស់ប្តូរអំពីបណ្តាខ្លឹមសាទាក់ទិន ដល់ការកសាងសហគមន៍អាស៊ាន២០១៥ និងកសាងទស្សនវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០១៥និងបញ្ហាមួយចំនួនទៀត។ ប្រទេសទាំងអស់បានព្រម
ព្រៀងថា គប្បីបង្កើនកិច្ចសហប្រតិបត្តិការនិងតួនាទីរបស់អាស៊ាន ក្នុងការដោះ ស្រាយរាល់ការសាកល្បងចំពោះតំបន់ ក្នុងនោះមានវិធានការជម្រុញការអនុវត្ត ដោយប្រសិទ្ធិភាពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) និងកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)។

        ថ្ងៃទី២៦មេសា២០១៥ បានប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបទេស ដើម្បីសម្រេចកិច្ចការត្រៀមជាលើកចុងក្រោយសម្រាប់សន្និសីទជាន់ខ្ពស់អា
ស៊ាន លើកទី២៦៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ