កិច្ចប្រជុំប្រចាំខែមករារបស់រដ្ឋាភិបាល​វៀតណាម

(VOVworld)នាព្រឹកថ្ងៃទី 4 មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតី កិច្ចប្រជុំប្រចាំខែ មករា របស់រដ្ឋាភិបាល សំដៅ វាយតំលៃអំពី
 ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងខែមករា និង បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោងចត្វាស័ក។

កិច្ចប្រជុំប្រចាំខែមករារបស់រដ្ឋាភិបាល​វៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (http://nguyentandung.org)

 តាមរបាយការណ៏បូកសរុប និង មតិរបស់បណ្ដាសមាជិករដ្ឋាភិបាល ថា៖ ក្នុងឪកាស  ចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោងចត្វាស័ក ស្ថានភាពសន្តិសុខនយោបាយ បានថែរក្សារយ៉ាងរឹងមាំ សណ្ដាប់ធ្លាប់សង្គមក្នុងទូទាំងប្រទេសស្ថិរភាព។ គ្រប់ជាន់ថ្នាក់ បណ្ដាផ្នែក បានយកចិត្តទុកដាក់បញ្ជាណែនាំ និងរៀបចំបុណ្យតេតប្រពៃណីប្រកបដោយសុវត្ថិភាព និងសន្សំសំចៃ។ តំលៃទីផ្សារក្នុងឪកាសបុណ្យតេតមានការកើន ឡើងយ៉ាងតិចតូច សន្ទស្សតំលៃប្រើបរ្ាស់កើន១% បើប្រៀបទៅនឹងរយះពេលដូចគ្នានាឆ្នាំទៅមិញ។  រួមជាមួយការវាយតំលៃអំពីស្ថានភាពសេដ្ឋកិច្ច សង្គមក្នុងខែមករា នារសៀលថ្ងៃនេះដែរ បណ្ដាសមាជិក រដ្ឋាភិបាល នឹងផ្តល់មតិ​បូកសរុបការអនុវត្តន៏ រដ្ឋធម្មនុញ្ញ 1992 ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ