កិច្ចប្រជុំពិគ្រោះយោបល់ផ្នែកនយោបាយលើកទី២រវាងវៀតណាមនិងប៉ាគីស្ថាន

(VOVWORLD) - នាថ្ងៃទី១៣ មេសា នៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Dinh Quy និងសមភាគីប៉ាគីស្ថានលោក Tehmina Janjua បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកនយោបាយលើកទី២រវាងប្រទេសទាំងពីរ។
កិច្ចប្រជុំពិគ្រោះយោបល់ផ្នែកនយោបាយលើកទី២រវាងវៀតណាមនិងប៉ាគីស្ថាន - ảnh 1អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Dinh Quy (រូបថត៖ TTXVN) 

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបង្កើនដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជំនួបប្រាស្រ័យជាន់ខ្ពស់ទ្វេភាគី និងនៅខាងក្រៅសកម្មភាពពហុភាគីទៀតផង ពិសេសគឺការជួបប្រាស្រ័យរវាងប្រជាជន ព្រមទាំងឯកភាពគ្នាជំរុញកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេសក្នុងឆ្នាំ២០១៨។

        ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពលើការជំរុញកិច្ចប្រជុំអនុគណៈកម្មការពាណិជ្ជកម្មចម្រុះក្នុងឆ្នាំ២០១៨ សំដៅដាក់ចេញវិធានការជាក់ស្ដែងឆ្ពោះទៅគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគី១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ភាគីទាំងពីរក៏បានយល់ស្របគ្នាថា គួរតែយកចិត្តទុកដាក់ដល់វិស័យពោរពេញទៅដោយសក្ដានុភាពផ្សេងៗទៀតដូចជាកសិកម្ម វប្បធម៌កីឡា និងទេសចរណ៍ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ