កិច្ចប្រជុំពេញអង្គស្តីពីគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី១

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅខេត្ត Tien Giang ខុទ្ទកាល័យអចិន្ត្រៃយ៍ចំណុះ      គណៈកម្មការទន្លេមេគង្គវៀតណាម បានរៀបចំកិច្ចប្រពេញអង្គស្តីពីណៈកម្មការទន្លេមេគង្គវៀតណាមលើកទី១ឆ្នាំ២០១៩។
កិច្ចប្រជុំពេញអង្គស្តីពីគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី១ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំពេញអង្គស្តីពីគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី១

ថ្លែងនៅឯកិច្ចប្រជមនេះ តំណាងនានាបានអះអាងថាធនធានដូចជាទឹកសាបជលផល ខ្សាច់និងក្រួសនៅក្នុងបាតទន្លេពិតជាមានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់មនុស្សនៅបណ្តាប្រទេសដែលជាប់ទន្លេមេគង្គ។ ក៏ប៉ុន្តែការដែលមានប្រទេសមួយចំនួនបាននិងកំពុងគ្រោងនឹងសាងសង់សំណង់លើទឹកចំនួន ១១ នៅតាមដងទន្លេមេគង្គគឺជាបញ្ហាសាកល្បងដែលប៉ះពាល់ដល់អាងទន្លេមេគង្គ ក្នុងនោះរួមមានតំបន់សណ្ដទន្លេ Cuu Long របស់វៀតណាមផងដែរ។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha បានសង្កត់ធ្ងន់ថា៖

« ថ្ងៃនេះកិច្ចប្រជុំទន្លេមេគង្គបានបញ្ជាក់ពីមុខងារនិងតួនាទីចំពោះទន្លេមេគង្គនៅវៀតណាមដែលក្នុងនោះមានសកម្មភាពការទូតសម្រាប់បណ្តាប្រទេសមកពីប្រភពខ្សែទឹកខាងលើ ព្រមទាំងពិគ្រោះយោបល់លើបញ្ហាបច្ចេកទេសដែលទាក់ទងនឹងការគ្រប់គ្រងធនធានទឹកឲ្យបានសមស្របពីខ្សែប្រភពទឹកខាងលើនៃទន្លេ។ យើងក៏បានធ្វើបច្ចុប្បន្នភាពស្ថានភា ពព័ត៌មាន គោលការណ៍ និងទិសដៅនៃបណ្តាប្រទេសនៅតាមប្រភពខ្សែទឹកខាងលើនៃទន្លេ ពីព្រោះថានេះនឹងក្លាយទៅជាហានិភ័យដែលយើងត្រូវមានដំណោះស្រាយសមស្រប ក៏ដូចជាការសម្របសម្រួល ការប្រមូលកងកម្លាំង និងសមត្ថភាពជាក់ស្តែងទាំងមូល ដើម្បីដោះស្រាយបញ្ហានៅតំបន់សណ្ដទន្លេ Cuu Long ផងដែរ។»

កិច្ចប្រជុំពេញអង្គស្តីពីគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី១ - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំពេញអង្គស្តីពីគណៈកម្មការទន្លេមេគង្គវៀតណាមលើកទី១ 

លោក Tran Hong Ha បានបញ្ជាណែនាំថានាពេលខាងមុខនេះចាំបាច់ត្រូវផ្តល់អាទិភាពដើម្បីឈានដល់ការឯកភាពគ្នាលើផែនការនិងដំណោះស្រាយជាក់   ស្តែង ដោយសំដៅជំរុញការអនុវត្តយ៉ាងខ្លាំងក្លានូវកម្មវិធីការងាររបស់គណៈកម្មការនៅឆ្នាំ ២០១៩ ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការសមាគមទន្លេមេគង្គអន្ដរជាតិ ក៏ដូចជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការអនុតំបន់ផ្សេងៗទៀតនិងផែនការកម្មវិធីការងារក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ