កិច្ចប្រជុំរបស់គណៈកម្មាធិការយោធា NATO នៅទីក្រុង Brussels

(VOVWORLD) - នាថ្ងៃទី ១៧ ឧសភា គណៈកម្មាធិការយោធារបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានរៀបចំកិច្ចប្រជុំនៅទីក្រុង Brussels បែលហ្ស៊ីកដោយមានការចូលរួមរបស់អគ្គសេនាធិការការពារជាតិនៃប្រទេសជា សមាជិកនានា។
កិច្ចប្រជុំរបស់គណៈកម្មាធិការយោធា NATO នៅទីក្រុង Brussels  - ảnh 1 កិច្ចប្រជុំរបស់គណៈកម្មាធិការយោធា NATO នៅទីក្រុង Brussels 

(VOVworld) – នាថ្ងៃទី ១៧ ឧសភា គណៈកម្មាធិការយោធារបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានរៀបចំកិច្ចប្រជុំនៅទីក្រុង Brussels បែលហ្ស៊ីកដោយមានការចូលរួមរបស់អគ្គសេនាធិការការពារជាតិនៃប្រទេសជា សមាជិកនានា។ មជ្ឈដ្ឋានមន្ត្រីយោធានៃបណ្ដាប្រទេស NATO នឹងពិភាក្សាអំពី ស្ថានភាពសន្តិសុខដ៏ស្មុគស្មាញនៅប៉ែកខាងត្បូងនិងការរួមចំណែករបស់សហព័ន្ធកងទ័ពចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាពិសេសគឺទិសដៅសកម្មភាព របស់បេសកម្មកងត័ព NATO ប្រចាំនៅអាប់ហ្គានីស្ថាននាឆ្នាំ ២០១៨។ ក្រៅពីនោះអង្គសន្និសីទទាំងនេះនឹងផ្លាស់ប្តូរមតិទស្សនៈអំពីសកម្មភាពទាក់ទិនដល់ការផ្តើមគំនិតរក្សាស្ថិរភាពកសាងប្រព័ន្ធការពារជាតិដែលគិតដល់កាយវិការ យោធារបស់រុស្ស៊ីនិងប្រទេសជិតខាងនានា ផងដែរ។ កិច្ចប្រជុំបច្ចុប្បន្នកម្មការ វាយតំលៃអំពីសកម្មភាពគ្រប់គ្រងរបស់  NATO ហើយពិភាក្សាអំពីការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពប្រភពធនធាននិងសមត្ថភាពរបស់អង្គការនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ