កិច្ចប្រជុំលើកទី ៤ របស់ក្រុមការងារអន្តរវិស័យនៃប្រទេសសមាជិកអាស៊ានស្តីពីការឆ្លើយតបទៅនឹងស្ថានភាពគ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈ

(VOVWORLD) - នាថ្ងៃទី ១៤ ខែតុលា ក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោកក Nguyen Quoc Dung ប្រធានមន្រ្តីជាន់ខ្ពស់អាស៊ាន - វៀតណាម បានកោះប្រជុំនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៤នៃក្រុមការងារអន្តរក្រសួងនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីស្ថានភាពគ្រោះអាសន្នផ្នែកសុខាភិបាល សាធារណៈជាបន្ទាន់ (ACCWG-PHE) តាមប្រព័ន្ធវីដេអូដោយមានការចូលរួមរបស់មន្រ្តីនៃបណ្តាប្រទេសសមាជិកអាស៊ានដែលទាក់ទងនឹងសសរស្តម្ភទាំង ៣ នៃសហគមន៍អាស៊ាននិងអគ្គលេខាធិការរងអាស៊ានផងដែរ។
កិច្ចប្រជុំលើកទី ៤ របស់ក្រុមការងារអន្តរវិស័យនៃប្រទេសសមាជិកអាស៊ានស្តីពីការឆ្លើយតបទៅនឹងស្ថានភាពគ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោកក Nguyen Quoc Dung (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំនេះ មន្រ្តីនៃបណ្តាប្រទេសសមាជិកអាស៊ាន បានកត់ សម្គាល់លទ្ធផលវិជ្ជមាននៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាននិងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នជំនាញអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាប្រធាននៃក្រុម ACCWG-PHE អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុម ACCWG-PHE ក្នុងការសម្របសម្រួលគ្នារបស់      អាស៊ានដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឱ្យស្ថាប័នជំនាញដែលចំណុះក្រុមការងារនេះ បន្តសហការគ្នាយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាព ដើម្បីសម្រេចគំនិតផ្តួចផ្តើមសំខាន់ៗរបស់    អាស៊ានស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ស្របតាមផែនការដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ