កិច្ចប្រជុំលើកទី១៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ

(VOVWORLD) -នាព្រឹកថ្ងៃទី១០សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំលើកទី១៣។ 
កិច្ចប្រជុំលើកទី១៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ - ảnh 1 ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំលើកទី១៣

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកនេះ អង្គប្រជុំនឹងពិនិត្យផ្តល់មតិលើគំរោងច្បាប់សំខាន់ៗមួយចំនួន ក្នុងនោះមាន ច្បាប់ការពារ និងអភិវឌ្ឍន៍ព្រៃ (ធ្វើវិសោធនកម្ម) ច្បាប់ជុលផល(ធ្វើវិសោធនកម្ម) និងច្បាប់ថ្កោល ទោស (ធ្វើវិសោធនកម្ម)ជាដើម។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចប្រជុំលើកនេះអង្គប្រជុំនឹងធ្វើការពិនិត្យលើប្រធានបទ ស្តីពីសំណង់គមនាគមន៍តាមរូបភាព BOT (Build-Operate-Transfer កសាង ប្រតិ បត្តិ និងផ្ទេរប្រគល់) រួមទាំងអនុវត្តការសួរដេញដោលលើបញ្ហាមួយចំនួនទៀត។  សម័យ ប្រជុំនឹងអូសបន្លាយរហូតដល់ថ្ងៃទី១៨សីហាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ