កិច្ចប្រជុំលើកទី១៧នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទ

(VOV)_នាថ្ងៃទី ១៧ មេសា ក្រោម​អធិបតីភាព​របស់ប្រធាន​រដ្ឋសភា​ Nguyen
Sinh Hung កិច្ចប្រជុំ លើកទី ១៧ នៃគណះកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាវៀតណាម​
បានបិទ។ មុនពេលបិទកិច្ចប្រជុំ  គណះកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សា  អំពីគំរោងច្បាប់ដីធ្លី ( ធ្វើវិសោធនកម្ម) បន្ទាប់ពីពេលស្ដាប់ ទទួលមតិ កែសម្រួល
 តាមរយះការផ្តល់មតិរបស់ប្រជាជន។ ពិភាក្សានៅ​ទីនេះ បណ្ដាសមាជិកនៃគណះ
កម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពជាសារវ័ន្ត ជាមួយការបន្តរក្សារ ការកំណត់ របប បែបបទកម្មសិទ្ធិរបស់ប្រជាជនទាំង​មូល ចំពោះដីធ្លី ពីព្រោះ ដីធ្លី
ជាសមទ្ធិ ផលនៃការឈូសឆាយ ពូនជ្រុំ​របស់ជនវៀតណាមជាច្រើនជំនាន់។ ​ប្រធាន គណះកម្មាធិការហិរញ្ញវ​ត្ថុ ​ថវិកា ​លោក Phung Quoc Hien បានស្នើធ្វើច្បាស់លាស់
សិទ្ធិរបស់អ្នក​ប្រើប្រាស់ដី និងសិទ្ធិរបស់រដ្ឋ ចំពោះតួនាទីជាដំណាងកម្មសិទ្ធិ និង
ឯកភាព អំពីការគ្រប់គ្រងដីធ្លី។

កិច្ចប្រជុំលើកទី១៧នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទ - ảnh 1
កិច្ចប្រជុំលើកទី ១៧ នៃគណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម (internet)

ពីថ្ងៃទី ៩ដល់ថ្ងៃទី ១៧ មេសា កិច្ចប្រជុំលើកទី ១៧ នៃគណះកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាវៀតណាម ប្រព្រឹត្តទៅជាមួយខ្លឹមសារសំខាន់ជាច្រើន ​ដើម្បីត្រៀមរៀបចំ
អោយសម័យប្រជុំ លើកទី ៥ រដ្ឋសភាវៀតណាម ​នីតិកាលទី១៣ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ