កិច្ចប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានបិទបញ្ចប់

(VOVworld) - ក្រោយរយៈពេល២ថ្ងៃធ្វើការ នាព្រឹកថ្ងៃតី១៦ កក្កដា គណៈកម្មាធិការ
អចិន្រ្តៃរដ្ឋសភាវៀតណាមបានបិទបញ្ចប់កិច្ចប្រជុំលើកទី២៩។មុននោះ ពេលវាយតំលៃ
លទ្ធផលនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនិតិកាលទី១៣ គណៈកម្មាធិការ
អចិន្រ្តៃរដ្ឋសភា បានឯកភាពចាត់ទុកថា ក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភាបានសម្រេច
កម្មវិធីដែលដាក់ចេញ បង្កើតទំនុកទុកចិត្ត និងការស្រុះចិត្តគំនិតក្នុងប្រជាជន សាមគ្គី
ឆ្លងកាត់ការលំបាកដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ការពាររឹងមាំអធិបតេយ្យភាព និង
បូរណភាពដែនដីរបស់មាតុប្រទេស។រដ្ឋសភាបន្តមានការកែលំអ ផ្លាស់ប្ដូរថ្មីក្នុងដំណើរ
ការតៀមរៀបចំ រៀបចំនិងបញ្ជាណែនាំសម័យប្រជុំ ដោយធានាការប្រមូលផ្ដុំប្រជាធិប
តេយ្យ កំណត់ទិសការពិភាក្សាអំពីបញ្ហាស្នូលនិងពង្រីកស្មារតីទទួលខុសត្រូវរបស់
សមាជិកសភា។

កិច្ចប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានបិទបញ្ចប់ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងមិតនៅកិច្ចប្រជុំបិទបញ្ចប់សម័យប្រជុំលើកទី២៩នេះ (រូបថត៖TTXVN)


ស្ដីពីការងារត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៨ បណ្ដាសមាជិកសភាចាត់ទុកថា ឆ្នាំ
នេះជាឆ្នាំដំបូងដែលលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញថ្មីដូចច្នះការងារកសាងច្បាប់ ត្រួត
ពិនិត្យ ធ្វើពិសោធនកម្ម និងចេញផ្សាយជាថ្មីបណ្ដាឯកសារកតិ្តយុទ្ធ ត្រូវទុកភារកិច្ច
ស្នូល១។ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានស្នើរថា៖
“គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាត្រូវជ្រួតជ្រៀបស្មារតីអនុវត្តរដ្ឋធម្មនុញ្ញ។ច្បាប់អត្ត
សញ្ញាណប័ណ្ណច្បាប់អត្រានុកូលដ្ឋាន និងច្បាប់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
លើកនេះត្រូវបានធានាដោយឈរលើស្មារតីបម្រើរប្រជាជន។”
សម័យប្រជុំលើកទី៨គឺជាសម័យប្រជុំដែលមានបរិមាណគម្រោងច្បាប់ច្រើនបំផុតពីមុន
មកដោយមានគម្រោងច្បាប់ចំនួន៣០ និងគម្រោងសេចក្ដីសម្រេចចិត្តចំនួន២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ