កិច្ចប្រជុំលើកទី៨ នៃក្រុមការងារអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់

(VOVWORLD) - ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែកក្កដាដល់ថ្ងៃទី ៧ ខែកក្កដាដោយមានការចូលរួមពីសមាជិកនៃលេខាធិការដ្ឋានអាស៊ាន ប្រទេសជាសមាជិកអាស៊ាន និងអង្គការដៃគូនានា។
កិច្ចប្រជុំលើកទី៨ នៃក្រុមការងារអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់ - ảnh 1កិច្ចប្រជុំលើកទី៨ នៃក្រុមការងារអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់ (រូបថត៖ អ្នកយកព័ត៌មាន/Vietnam+)

នាព្រឹកថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងធនធាន និងបរិស្ថាន (អង្គភាពទទួលបន្តុកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - មន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានវៀតណាម - ASOEN វៀតណាម) បានសម្របសម្រួលជាមួយលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រៀបចំកិច្ចប្រជុំលើកទី៨ នៃក្រុមការងារអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់ (កិច្ចប្រជុំ AWGCW-8)។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែកក្កដាដល់ថ្ងៃទី ៧ ខែកក្កដាដោយមានការចូលរួមពីសមាជិកនៃលេខាធិការដ្ឋានអាស៊ាន ប្រទេសជាសមាជិកអាស៊ាន និងអង្គការដៃគូនានា។ កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ភាគីនានាវាយតម្លៃឡើងវិញនូវសកម្មភាពសហប្រតិបត្តិការនៃប្រទេសជាសមាជិកអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់ក្នុងឆ្នាំមុន ពិភាក្សា និងតម្រង់ទិសដៅដើម្បីឯកភាពលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់នាពេលខាងមុខ។ តាមនោះ កិច្ចប្រជុំ AWGCW-8 នឹងពិចារណាលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ធ្វើបច្ចុប្បន្នភាពការសម្រេចចិត្តពាក់ព័ន្ធនៃកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន និងព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងទៀត; ធ្វើបច្ចុប្បន្នភាពការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់ ធ្វើបច្ចុប្បន្នភាពគំនិតផ្តួចផ្តើមអន្តរផ្នែកអំពីសារធាតុគីមី និងកាកសំណល់; ធ្វើបច្ចុប្បន្នភាពលទ្ធផលនៃសន្និសិទភាគីនៃអនុសញ្ញា Basel, Rotterdam និង Stockholm ក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ