កិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់នារីលើកទី១

(VOVWORLD) - ចាំបាច់ត្រូវបង្កលក្ខណៈដើម្បីវៀតណាមមានសាស្ត្រាចារ្យ សាស្ត្រាចារ្យរង ជាស្ត្រី និងសំណង់វិទ្យាសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រស្ត្រីយ៉ាងច្រើនថែមទៀត។ 
កិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់នារីលើកទី១ - ảnh 1 ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ 

  នេះជាសំណូមពររបស់ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam នៅកិច្ចប្រជុំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់នារីលើកទី១តំបន់ភាគខាង ជើង ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ ខែតុលា នៅរដ្ឋធានីហាណូយ។

        លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសកំពុង អភិវឌ្ឍ ដោយមានចំណូលមធ្យមកម្រិតទាប ប្រមាណ២៧០០ដុល្លាអាមេរិកក្នុង មនុស្សម្នាក់ក្នុងមួយឆ្នាំ។ ដើម្បីក្លាយទៅជាប្រទេសមានចំណូលមធ្យម ហើយរួច ផុតពីអន្ទាក់ប្រទេសមានចំណូលមធ្យម ក្នុងរយៈពេល ២០ឆ្នាំខាងមុខ ចំណូល គិតជាមធ្យមតាមមនុស្សម្នាក់របស់វៀតណាម ត្រូវតែកើនជាង៧,៥% ក្នុងមួយឆ្នាំ ពោលគឺ GDP ត្រូវកើន៨%ជាប្រចាំឆ្នាំ។ នេះជាការសាកល្បងធំមួយ។ ឧប នាយករដ្ឋមន្រ្តីលោក Vu Duc Dam បានលើកច្បាស់ថា៖

        “យើងបានអភិវឌ្ឍយ៉ាងឆាប់រហ័សជាងមុនមែន ប៉ុន្តែបើចង់អភិវឌ្ឍប្រកប ដោយចីរភាពជាងទៀត ជាពិសេសគឺក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤នេះ គឺ មានការងារជាច្រើនដែលយើងត្រូវធ្វើ។ ចាប់ពីការកសាងរបៀបរបប រហូតដល់ ការផ្សព្វផ្សាយព័ត៌មាននិងចំណេះដឹង។ ជាពិសេសគឺការអភិវឌ្ឍប្រភពធនធាន អភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតជាតិ ដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារីកចម្រើន យ៉ាងពិតប្រាកដ។ ទោះជា៤.០ឬ៥.០ក៏ដោយ ប៉ុន្តែនៅតែពឹងពាក់លើមនុស្ស ដែរ។ ត្រូវបំផុសឡើងភាពច្នៃប្រឌិតនៅក្នុងគ្រូបង្រៀនម្នាក់ៗ សិស្សម្នាក់ៗ និង សមូហភាពនីមួយៗ។ ប្រការនេះសំខាន់ណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ