កិច្ចប្រជុំសន្តិសុខទីក្រុង Munich បន្តពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក

(VOVWORLD) - នាថ្ងៃទី ១៥ ខែកុម្ភៈ អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) លោក Jens Stoltenberg បានឡើងសំឡេង កោតសរសើរចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) ពោលគឺ ទំនាក់ទំនងមហាសមុទ្រអាត្លង់ទិកនេះ កំពុងបានអង្គប្រជុំសន្តិសុខទីក្រុង Munich ផ្តោតការយកចិត្តទុកដាក់ពិភាក្សា។

កិច្ចប្រជុំសន្តិសុខទីក្រុង Munich បន្តពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំសន្តិសុខទីក្រុង Munich លើកទី ៥៦ (រូបថតៈ US Embassy)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Jens Stoltenberg បានលើកឡើងថា ថ្វីត្បិតតែ មានការប៉ុនប៉ងណាមួយដើម្បីរុញអោយអឺរ៉ុប ចាកចេញពីអាមេរិកខាងជើងនោះ គឺមិនត្រឹម តែធ្វើឱ្យអន្តរាយដល់ទំនាក់ទំនងឆ្លងទ្វីបអាត្លង់ទិកប៉ុណ្ណោះទេ ថែមទាំងមានគ្រោះអាសន្នបំបែកបំបាកអឺរ៉ុបទៀតផង។ យ៉ាងណាមិញ លោក Jens Stoltenberg បានបង្ហាញជំនឿលើទំនាក់ទំនងអឺរ៉ុបនិងអាមេរិក។ ទាក់ទងនឹងការចរចា ដែលកំពុងប្រព្រឹត្តទៅ ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាអំពើហឹង្សានៅអាហ្វហ្គានីស្ថាន អគ្គលេខាធិការអង្គការ NATO បានសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែជាលទ្ធផលដំបូងនៃកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឯណោះ ព្រមទាំងបញ្ជាក់ថា ដំណោះស្រាយយូរអង្វែងនិងតែមួយគត់ សម្រាប់វិបត្តិនៅអាហ្គានីស្ថាន គឺដំណើរការសន្តិភាពដែលបានផ្តួចផ្តើមនិងដឹកនាំដោយអាហ្គានីស្ថានតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ