កិច្ចប្រជុំអនឡាញនៃក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាព

(VOVWORLD) -  នៅក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់វិទ្យាស្ថានស្រាវជ្រាវអាស៊ានអំពីសន្តិភាពនិងការសម្របសម្រួល (AIPR) កិច្ចប្រជុំអនឡាញរបស់ក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាព (AWPR) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២០។ 

កិច្ចប្រជុំអនឡាញនៃក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាព - ảnh 1 ក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាពរៀបចំការប្រជុំតាមអ៊ីនធឺណែត

គណៈប្រតិភូវៀតណាមរួមមាន ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga និងតំណាងរបស់វៀតណាម ក្នុង AWPR បានចូលរួមថ្លែងសុន្ទរកថានិងដឹកនាំសម័យប្រជុំពិភាក្សាមួយដែរ។

នៅក្នុងកិច្ចប្រជុំនេះ តំណាង AWPR របស់វៀតណាមបានចែករំលែកអាទិភាពរបស់វៀត ណាម ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់អាណត្តិ ២០២០-២០២១ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអំពីស្ត្រី សន្តិភាពនិងសន្តិសុខក្នុងកម្រិតតំបន់និងពិភពលោក។ ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត COVID-19 ការអនុវត្តន៍របៀបវារៈអាស៊ាន ស្តីពីស្ត្រី សន្តិភាព សន្តិសុខ គួរតែយកចិត្តទុកដាក់ជាពិសេសក្នុងការលើកទឹកចិត្តស្ត្រីនិងក្មេងស្រី ដែលជាមុខសញ្ញាងាយរងផលប៉ះពាល់ពីជំងឺរាតត្បាត ព្រមទាំងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG) និងដោះស្រាយប្រភពនៃជម្លោះដូចជាភាពក្រីក្រ ការរើសអើង វិសមភាពយេនឌ័រ ជំងឺរាតត្បាត ហានិភ័យនៃភាពជ្រុលនិយម អំពើហិង្សានិងភេរវកម្ម ជាដើម។

អញ្ជើញដឹកនាំវគ្គពិភាក្សា ស្តីពីវិធានការណ៍សម្រាប់អនុវត្តសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Nguyet Nga បានផ្តោតលើវិស័យអាទិភាពដែល AWPR អាចអនុវត្តន៍នាពេលអនាគត ដោយផ្អែកលើការទាញយកអត្ថប្រយោជន៍ពីវេទិកាបច្ចេកវិទ្យាឌីជីថល លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការអប់រំនិងតម្រង់ទិសយុវជនលើតម្លៃសន្តិភាពជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ