កិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលវៀតណាមជាមួយតំបន់នានានឹងប្រព្រឹត្តទៅនាថ្ងៃទី១០មេសា

(VOVWORLD) - នៅកិច្ចប្រជុំនេះ ក្រសួងផែនការនិងវិនិយោគនឹងរាយការណ៍អំពីការ លំបាកក្នុងផលិតកម្មអាជីវកម្ម ហើយវាយតម្លៃចំពោះការបើកការចំណាយ ទុនវិនិយោគសាធារណៈ។ ក្រសួងហិរញ្ញវត្ថុនឹងរាយការណ៍អំពីកញ្ចប់ជំនួយ ឧបត្ថម្ភសេដ្ឋកិច្ច។ ធនាគាររដ្ឋនឹងរាយការណ៍អំពីកញ្ចប់ជំនួយឧបត្ថម្ភ រូបិយវត្ថុ។

នាថ្ងៃទី១០ មេសា ចុងសប្ដាហ៍នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំអនឡាញ រវាងរដ្ឋាភិបាលជាមួយតំបន់នានា ដើម្បីដោះស្រាយការលំបាកក្នុងផលិត កម្មអាជីវកម្ម ជំរុញខ្លាំងការបើកការចំណាយទុនវិនិយោគសាធារណៈ និង បញ្ហាសន្តិសុខសង្គម សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមផ្សេងៗទៀត ក្នុង បរិបទដែលជំងឺឆ្លង Covid-19 កំពុងបង្កឡើងការលំបាកជាច្រើន។

        នៅកិច្ចប្រជុំនេះ ក្រសួងផែនការនិងវិនិយោគនឹងរាយការណ៍អំពីការ លំបាកក្នុងផលិតកម្មអាជីវកម្ម ហើយវាយតម្លៃចំពោះការបើកការចំណាយ ទុនវិនិយោគសាធារណៈ។ ក្រសួងហិរញ្ញវត្ថុនឹងរាយការណ៍អំពីកញ្ចប់ជំនួយ ឧបត្ថម្ភសេដ្ឋកិច្ច។ ធនាគាររដ្ឋនឹងរាយការណ៍អំពីកញ្ចប់ជំនួយឧបត្ថម្ភ រូបិយវត្ថុ។

        ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា សម្រេចឲ្យបានឆាប់ៗនូវឯកសារ បែបបទដើម្បីនាយករដ្ឋ មន្រ្តីរដ្ឋាភិបាលអាចចុះហត្ថលេខាចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពី កញ្ចប់ជំនួយឧបត្ថម្ភសន្តិសុខសង្គម តាមនោះអាចផ្ដល់ជំនួយជូនទៅមនុស្ស ប្រមាណ២០លាននាក់ដែលកំពុងជួបការលំបាកនាបច្ចុបន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ