កិច្ចពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំលើកទី ៨ ថ្នាក់​អនុរដ្ឋមន្រ្តី​ការបរទេស​វៀតណាម - មីយ៉ាន់ម៉ា

(VOVWORLD) -អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសវៀតណាមនិង ក្រសួងការបរទេសមីយ៉ាន់ម៉ានោះ កិច្ចពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេស លើកទី ៨ រវាងប្រទេសទាំងពីរត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Vu Minh និងលេខា អចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ាលោក Soe Han។
កិច្ចពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំលើកទី ៨ ថ្នាក់​អនុរដ្ឋមន្រ្តី​ការបរទេស​វៀតណាម - មីយ៉ាន់ម៉ា - ảnh 1 កិច្ចពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំលើកទី ៨ ថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - មីយ៉ាន់ម៉ា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីបណ្ដាវិធានការជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងមីយ៉ាន់ម៉ា ជាពិសេសគឺការអនុវត្តភាវូបនីយកម្មនូវបណ្ដាកិច្ចព្រមព្រៀងជាន់ខ្ពស់ និងឯកសារដែលបានចុះហត្ថលេខានាពេលកន្លងទៅ ព្រមទាំងវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ ដែលកំពុងអភិវឌ្ឍន៍ល្អលើគ្រប់វិស័យ ជាពិសេសគឺពាណិជ្ជកម្ម និង វិនិយោគ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើន ៥,៥ ដង ពី ១៥២ លានដុល្លារអាមេរិកឆ្នាំ ២០១០ ដល់ជិត ៨៦០ លានដុល្លារអាមេរិកឆ្នាំ ២០១៨ ហើយឆ្ពោះទៅគោលដៅទទួលបាន ១ ពាន់លានដូល្លារអាមេរិកនាឆ្នាំ ២០២០ ខាងមុខ។ នាបច្ចុប្បន្ន វៀតណាមជាវិនិយោគិនធំទី ៧ របស់មីយ៉ាន់ម៉ា ដោយមានគម្រោងចំនួន ១៨ ដែលមានទុនវិនិយោគសុរបជិត ២,៣ ពាន់លានដុល្លារអាមេរិក។

លេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ាលោក Soe Han បានវាយតម្លៃថា ស្ថានភាពតំបន់ និងអន្តរជាតិកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ បណ្ដាប្រទេសធំៗកាន់តែបង្កើនការប្រកួតប្រជែង ឥទ្ធិពលនៅអាស៊ីប៉ាស៊ីហ្វិក។ អាស៊ានចាំបាច់ត្រូវបង្កើនសាមគ្គីភាព ជំរុញខ្លាំងការអនុវត្តប្រកបដោយជោគជ័យសហហគមន៍អាស៊ាន ព្រមទាំងអះអាងនូវឋានៈ និងមជ្ឈភាពក្នុង រចនាសម្ព័ន្ធតំបន់។

នាថ្ងៃដដែល លេខា អចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ាលោក Soe Han បានអញ្ជើញជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ