កិច្ចពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២៨

(VOVWORLD) - ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាព នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយផ្តល់អាទិភាពដល់ការជំរុញខ្លាំងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងការឆ្លើយតប និងការគ្រប់គ្រងជំងឺកូវីដ-១៩ រួមទាំងការជួយឧបត្ថម្ភលើកកម្ពស់សមត្ថភាពក្នុងការការពារសុខភាព ក៏ដូចជាដាក់ពង្រាយកញ្ចប់ជំនួយជាវ៉ាក់សាំងចំនួន១៥០លានដូសរបស់ចិនសម្រាប់អាស៊ានផងដែរ។ 

កិច្ចពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២៨ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិនក្នុងឱកាសខួបលើកទី ៣០ នៃទំនាក់ទំនងភាពជាដៃគូនៅទីក្រុង Chongqing ប្រទេសចិន កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១។ (រូបថត៖ Xinhua/TTXVN)
កាលពីថ្ងៃទី១០ ខែមិថុនា កិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-ចិនលើកទី២៨ (ACSOC) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាព នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយផ្តល់អាទិភាពដល់ការជំរុញខ្លាំងកិច្ច ខិតខំប្រឹងប្រែងសម្របសម្រួលក្នុងការឆ្លើយតប និងការគ្រប់គ្រងជំងឺកូវីដ-១៩ រួមទាំង ការជួយឧបត្ថម្ភលើកកម្ពស់សមត្ថភាពក្នុងការការពារសុខភាព ក៏ដូចជាដាក់ពង្រាយ កញ្ចប់ជំនួយជាវ៉ាក់សាំងចំនួន១៥០លានដូសរបស់ចិនសម្រាប់អាស៊ានផងដែរ។ ទន្ទឹមនឹងនោះ បណ្តាប្រទេសបានឯកភាពបើកចំហរទ្វារក្នុងពេលឆាប់ៗ បន្តការផ្លាស់ប្តូរ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ស្ដារស្ថិរភាពក្នុងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ឡើងវិញ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងការជ្រៀតចូលទីផ្សារ ធ្វើចរាចរណ៍ទំនិញ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច សម្របសម្រួលអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ