កិច្ចពិភាក្សាគោលនយោបាយការពារជាតិវៀតណាម - អូស្ត្រាលីលើកទី ៣

(VOVWORLD) -  នាថ្ងៃទី ២៩ ខែតុលា កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អូស្ត្រាលីលើកទី ៣ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិអូស្ត្រាលីបានប្រព្រឹត្តទៅនៅទីក្រុង Canbera នៃប្រទេស អូស្ត្រាលី។

កិច្ចពិភាក្សាគោលនយោបាយការពារជាតិវៀតណាម - អូស្ត្រាលីលើកទី ៣ - ảnh 1ឧត្តមសេនីយ៍ឯក  Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស (រូបថតៈ TTXVN) 

អញ្ជើញធ្វើជាសហប្រធាននៃកិច្ចសន្ទនានេះ ពីសំណាក់ក្រសួងការពារប្រទេសវៀត ណាមគឺឧត្តមសេនីយ៍ឯក  Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស។ ចំណែក ឯភាគីក្រសួងការពារជាតិអូស្ត្រាលី គឺលោក Peter Tesch អគ្គលេខាធិការរងនៃក្រសួងការពារជាតិអូស្ត្រាលី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Ngo Huong Nam បានចូលរួមសកម្មភាពនេះផងដែរ។

នៅឯកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពពិភពលោកនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជា ទំនាក់ទំនងការពារជាតិទ្វេភាគីរួមទាំងការពិគ្រោះយោបល់លើបញ្ហានានា ដែលទាក់ទងនឹងអាស៊ាន ២០២០ ខណៈពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាននោះ។

ស្តីពីនឹងទំនាក់ទំនងការពារជាតិទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធ ផលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុលោមតាមខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុ ស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឆ្នាំ ២០១០; សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីការលើកកម្ពស់ទំនាក់ទំនងការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០១៨ និងបន្តជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី រួមចំណែកយ៉ាងសកម្មដល់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងក្នុងវិស័យដែលមានស្រាប់ ដូចជាកិច្ចសន្ទនាពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូ អប់រំនិងបណ្តុះបណ្តាល ការពារសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេស បង្កើនកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់តួនាទីរបស់ស្ត្រីនិងសមភាពយេនឌ័រក្នុងសកម្មភាពយោធានិងការពារជាតិផងដែរ។

នាពេលនេះ ភាគីអូស្ត្រាលីបានអះអាងថា ខ្លួននឹងគាំទ្រដល់ក្រសួងការពារជាតិវៀត ណាមសម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ក្រោមក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM +) ប្រកបដោយជោគជ័យ នៅពេលដែល វៀតណាមធ្វើប្រធានអាស៊ាននាឆ្នាំ ២០២០ ខាងមុខ។ ភាគីអូស្ត្រាលី មានបំណង ចង់អោយវៀតណាមគាំទ្រនូវគំនិតផ្តួចផ្តើម នៃការត្រៀមរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាននិងអូស្ត្រាលី។

យ៉ាងណាមិញ វៀតណាមបានគាំទ្រជានិច្ចនូវគោលការណ៍ដែលបានស្នើដូចបានពោលខាងលើ ហើយស្នើឱ្យភាគីអូស្រ្តាលី បន្តពិគ្រោះយោបល់ដើម្បីឈានដល់ការស្រុះចិត្តគំនិតពីប្រទេសជាសមាជិកអាស៊ានដែលនៅសេសសល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ