កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូរវាងបក្សកុម្មុយនីស្តវៀតណាមនិងគណបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា

(VOVWORLD) - ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជឿទុកចិត្ត និងប្រកបដោយប្រសិទ្ធភាពរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់។
កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូរវាងបក្សកុម្មុយនីស្តវៀតណាមនិងគណបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

ប្រធានគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Hoang Binh Quan និងលោក Alexander Schweitzerសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់បានដឹកនាំកិច្ចពិភាក្សាការងារតាមប្រព័ន្ធវីដេអូរវាង បក្សកុម្មុយនិស្តវៀតណាម និងគណបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់។ ថ្លែងនៅក្នុងកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជឿទុកចិត្ត និងប្រកបដោយប្រសិទ្ធភាពរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់។ ភាគីទាំងពីរបានអះអាងនូវកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍កិច្ចសន្ទនាទ្រឹស្តីលើកទី ៧ រវាងបក្សទាំងពីរក្នុងឆ្នាំ ២០២១ យ៉ាងឆាប់ៗ ហើយចាត់ទុកកិច្ចសន្ទនាទ្រឹស្ដីគឺជាយន្តការដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបក្សទាំងពីរក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ