កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាមនិងជប៉ុន

(VOVWORLD) - លោក Pham Binh Minh បានអះអាងនូវគោលនយោបាយដោយឥតងាករេរបស់ប្រទេសវៀតណាមក្នុងការចាត់ទុកប្រទេសជប៉ុនជាដៃគូសំខាន់បំផុត ដោយបានអញ្ជើញលោក Motegi Toshimitsu មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងចូលរួមសន្និសីទដែលទាក់ទងនឹងអាស៊ាននៅឆ្នាំ ២០២០ ផងដែរ។
កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាមនិងជប៉ុន - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu (រូបថត៖ baoquocte.vn)

នាថ្ងៃទី ៦ ខែមករាឆ្នាំ ២០២០ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu ក្នងឱកាសលោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោក Pham Binh Minh បានអះអាងនូវគោលនយោបាយដោយឥតងាករេរបស់ប្រទេសវៀតណាមក្នុងការចាត់ទុកប្រទេសជប៉ុនជាដៃគូសំខាន់បំផុត ដោយបានអញ្ជើញលោក Motegi Toshimitsu មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងចូលរួមសន្និសីទដែលទាក់ទងនឹងអាស៊ាននៅឆ្នាំ ២០២០ ផងដែរ។ លោក Pham Binh Minh ក៏បានជម្រាបអំពីការដែលរដ្ឋាភិបាលវៀតណាមយល់ព្រមសំណើរបស់ជប៉ុនក្នុងការបើកការិយាល័យកុងស៊ុលនៅទីក្រុង Da Nang និងស្នើឱ្យរដ្ឋាភិបាលជប៉ុនធ្វើឱ្យសាមញ្ញថែមទៀតនូវបែបបទនិងនីតិវិធីសម្រាប់ការផ្តល់ទិដ្ឋាការដល់ពលរដ្ឋវៀតណាមផងដែរ។

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាមនិងជប៉ុន - ảnh 2 ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ េVGP)

ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវេទិកាអន្តរជាតិនិងតំបន់ ព្រមទាំងពិភាក្សាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ក្នុងនោះមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រងុជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ឲ្យបានឆាប់ៗផងដែរ ។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការធានាសន្តិភាពសន្តិសុខសុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ព្រមទាំងអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ