កិច្ចព្រមព្រៀង EVFTA ជួយស្តាសេដ្ឋកិច្ចឡើងវិញ និងបង្កើតការងារធ្វើសម្រាប់អឺរ៉ុប

(VOVWORLD) - យោងតាមគេហទំព័រ moderndiplomacy.eu កាលពីថ្ងៃទី ៣ ខែសីហាបានចុះផ្សាយអត្ថបទមួយដែលថា ការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសវៀតណាម ត្រូវបានបង់ពន្ធទាបជាងចាប់តាំងពីថ្ងៃទី ១ ខែសីហា។ នេះគឺជាការជះឥទ្ធពលភ្លាមៗក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) បានចូលជាធរមានផ្លូវការ។ 
កិច្ចព្រមព្រៀង EVFTA ជួយស្តាសេដ្ឋកិច្ចឡើងវិញ និងបង្កើតការងារធ្វើសម្រាប់អឺរ៉ុប - ảnh 1 ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen (រូបថត៖ AFP/TTXVN)

នៅចុងក្រោយបំផុត នឹងលុបបំបាត់ ពន្ធឡើងដល់ ៩៩% លើមុខទំនិញទាំងអស់ ដែលបានធ្វើពាណិជ្ជកម្មរវាងភាគីទាំង ពីរ។  អត្ថបទបានបន្ថែមទៀតថាការធ្វើពាណិជ្ជកម្មនៅវៀតណាមក៏នឹងមានភាពងាយស្រួលថែមទៀតចំពោះក្រុមហ៊ុនអឺរ៉ុបផងដែរ។ នាបច្ចុប្បន្ននេះអង្គភាពអាជីវកម្មអឺរ៉ុប អាចវិនិយោគនិងធ្វើជាអ្នកម៉ៅការលើកិច្ចសន្យាវិនិយោគ សាធារណៈដែលមានឱកាសស្មើគ្នាជាមួយគូប្រជែងក្នុងស្រុកផងដែរ។

ជាមួយកិច្ចព្រមព្រៀង EVFTA អត្ថប្រយោជន៍សេដ្ឋកិច្ចនឹងដើរទន្ទឹមគ្នាជាមួយការធានាសិទ្ធិពលករ ការពារបរិស្ថាន និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុសតាម រយៈបទប្បញ្ញត្តិរឹងមាំ និងមានលក្ខណៈចាប់បង្ខំខាងគតិយុត្តិ ក៏ដូចជាឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បានមានប្រសាសន៍ថានាបច្ចុប្បន្ននេះសេដ្ឋកិច្ចអឺរ៉ុបត្រូវការទទួលយកគ្រប់ឱកាស ដើម្បីស្តារកម្លាំងឡើងវិញ បន្ទាប់ពីមានវិបត្តិជំងឺរាតត្បាតកូវីដ១៩ (COVID-19)។ លោកស្រីបានបន្ថែមទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជាកិច្ចព្រមព្រៀងដែលទើបតែចូលជាធរមាននាពេលថ្មីៗនេះ ជាមួយវៀតណាម នឹងជួយបង្កើតឱកាសសម្រាប់ឱ្យក្រុមហ៊ុនអឺរ៉ុបអាចឈានចូលទីផ្សារដែលទើប «លេចចេញ» និងបង្កើតការងារធ្វើសម្រាប់ប្រជាជនអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ