កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មានសុពលភាពជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ៣០ ខែធ្នូ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកំណែគ្មានអាមេរិកនៃកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងកាត់ប៉ាស៊ីហ្វិក (TPP)  បានចូលជាធរមាន ដោយបង្កើតនូវតំបន់ពាណិជ្ជកម្មសេរី ស្រូបយក ប្រហែល ១/១០ នៃខឿនសេដ្ឋកិច្ចពិភពលោក។ 

ដូច្នោះហើយ CPTPP នឹងជួយកាត់បន្ថយពន្ធសម្រាប់ផលិតផលកសិកម្មនិងឧស្សាហកម្ម កាត់បន្ថយបទប្បញ្ញត្តិស្តីពី

ការវិនិយោគនិងពង្រឹងការការពារកម្មសិទ្ធិបញ្ញា។ រដ្ឋជាសមាជិកទាំង ១១ នៃ CPTPP នេះ សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជួយទប់ស្កាត់លទ្ធិគាំពារនិយម។ ប្រទេសអូស្រ្តាលី កាណាដា ជប៉ុន ម៉ិកស៊ិក នូវែលសេឡង់និងសឹង្ហបូរីគឺជា៦ប្រទេសដំបូង ដែលបានអនុម័ត លើ CPTPP ដើម្បីបង្កើតលក្ខណៈសម្រាប់កិច្ចព្រមព្រៀងនេះចូលជាធរមាន។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅក្នុងប្រទេសវៀតណាមចាប់ពីខែមករាឆ្នាំ ២០១៩ នេះតទៅ ។

សូមគូសបញ្ជាក់ថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ១១ ប្រទេស រួមមាន អូស្រ្តាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរីនិងវៀតណាម។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងជំរុញកំណើនសេដ្ឋកិច្ចបង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រនិងបង្កើនគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជននៃរដ្ឋជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ