កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមចំណែកលើកកំពស់កម្លាំងប្រកួតប្រជែងរបស់វៀតណាម

(VOVworld) - ធ្វើការវាយតំលៃក្រោយរយៈពេល១ឆ្នាំចូលរួមសហគមន៍សេដ្ឋ
កិច្ច អាស៊ាន (AEC) Hoang Quang Phong អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហ
កម្មវៀតណាម ចាត់ទុកថា​ចាប់តាំងពីចូលរួម AEC រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរី (FTA) រវាងវៀតណាមជាមួយប្រទេស អង្គការអន្តរជាតិនានានៅក្នុងតំបន់
និងលើពិភពលោកបានបង្កើតឡើងសម្ពាធដែលទាមទារឲ្យផ្លាស់ប្ដូររបបច្បាប់
កែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងរួមចំណែកលើក
កំពស់កម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចវៀតណាមនិងសហគមន៍អាជីវករ
ផងដែរ។
រីឯនាយិកាមជ្ឈមណ្ឌល WTO និងសមាហរណកម្មលោកស្រី Nguyen Thi Thu
 Trang ចាត់ទុកថា ក្រោយរយៈពេល១ឆ្នាំ AEC ចូលជាធរមានដោយការដែលទីផ្សារ
ទាំង៩ក្នុងប្លុកអាស៊ានត្រូវបានលុបចោលរបងពន្ធនោះ បានបើកចេញឱកាសនាំ
ចូលដ៏ធំធេងសំរាប់សហគ្រាសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ