កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU: សារជាវិជ្ជមានរបស់អឺរ៉ុប

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (IPA) ដែលវៀតណាមនិងសហភាពអឺរ៉ុបទើបបានចុះហត្ថលេខា នៅតែបន្តជាខ្លឹមសារដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្តោតការយកចិត្តទុកដាក់ពិសេស។

ពោលគឺ  ទំព័រ Irishexaminer.com នៅថ្ងៃទី ១ ខែកក្កដា បានចុះផ្សាយអត្ថបទដោយបានវាយតម្លៃថា EVFTA បានបើកកាលានុវត្តន៍ភាពថ្មីសម្រាប់អ្នកនាំចេញរបស់ប្រ ទេសអៀរឡង់ជាពិសេសនៅក្នុងវិស័យកសិកម្ម។ នេះជាកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់ប្រទេសជាសមាជិកសហភាពអឺរ៉ុប ជាពិសេសអៀរឡង់។ ទោះយ៉ាងណាក៏ដោយ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហគមន៍អឺរ៉ុបនិងទីផ្សារអាមេរិកខាងត្បូង (MERCOSUR) ដែរ, EVFTA បង្ហាញនូវសញ្ញាច្បាស់លាស់ទៅកាន់សហរដ្ឋអាមេរិកថា ពាណិជ្ជកម្មសេរីគឺជាអនាគត។ ចំពោះបណ្តាប្រទេសដែលទំនងជាចាកចេញពីសហភាព អ៊ឺរ៉ុបដូចជាចក្រភពអង់គ្លេសនិងបណ្តាប្រទេសដទៃទៀតដែលនឹងចាកចេញពីប្លុកនៅក្នុងពេលអនាគតនោះ សហភាពអឺរ៉ុបចង់ផ្ញើសារមួយថា នៅពេលចូលរួមក្នុងរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមក សហភាពអឺរ៉ុបនឹងក្លាយជា "អ្នកលេង" ត្រឹមត្រូវមួយនិងចង់មានការ ឲ្យរីកចម្រើននៅក្នុងទីផ្សារសកលតែម្តង។

ក្នុងពេលជាមួយគ្នានោះ The Insider Stories បានជឿជាក់ថា EVFTA នឹងរួមចំណែកបង្កើនទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងអាស៊ីអាគ្នេយ៍ ជាពិសេស រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពអឺរ៉ុប ដើម្បីឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគកាន់តែជិតស្និទ្ធរវាងតំបន់ពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ