កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU អាចសម្រេចបាននាឆ្នាំខាងមុខ

(VOVWORLD) -សិក្ខាសាលាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បានប្រព្រឹត្តទៅនាថ្ងៃទី១ធ្នូ នៅរដ្ឋធានីប៉ារីសប្រទសបារាំង ដោយមាន ការចូលរួមរបស់តំណាងក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាមរួមទាំងតំណាងសម្ព័ន្ធក្រុមហ៊ុនរបស់បារាំងនិងអឺរ៉ុបច្រើនទៀតផង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU អាចសម្រេចបាននាឆ្នាំខាងមុខ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh ថ្លែងមតិក្នុងពិធី 

នៅក្នុងសិក្ខសាលានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា វៀតណាមនិងEU កំពុងអនុវត្តដំណាក់ កាលសម្រេចចុងក្រោយអំពីភាសានិងច្បាប់សម្រាប់កិច្ចព្រមព្រៀង បន្ទាប់មក នឹង ដាក់ជូនថ្នាក់លើនាដើមឆ្នាំខាងមុខ ដើម្បីត្រៀមរៀបចំឲ្យដំណើរការចុះហត្ថលេខា ជាផ្លូវការនិងអនុម័ត។

        រីឯខ្លួនវិញ ប្រធានក្រុមចរចារ EVFTA របស់ EU នាយករងស្ថាប័នពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប លោក Raffaele Mauro Petriccione បានសម្តែងថា EVFTA នឹងបានចុះហត្ថលេខានិងអនុម័តនាឆ្នាំ២០១៨ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ