កិច្ចសន្ទនា Shangri La ២០២៤៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅមហាសមុទ្រឥណ្ឌា-មហាសមុទ្រប៉ាស៊ីហ្វិក

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជម្លោះរវាងប្រទេសក្នុងតំបន់ តាមរយៈដំណោះស្រាយការទូត និងសន្តិភាព។

កិច្ចសន្ទនា Shangri La ២០២៤៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅមហាសមុទ្រឥណ្ឌា-មហាសមុទ្រប៉ាស៊ីហ្វិក - ảnh 1សុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក  (រូបថត៖ VOV)

បន្តសកម្មភាពនៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីប្រចាំឆ្នាំលើកទី ២១ (កិច្ចសន្ទនា Shangri-La) ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី ១ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក; ដោយអះអាងថា កិច្ចការពារ សន្តិសុខ និងវិបុលភាពនៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក នៅតែជាគោលការណ៍រៀបចំស្នូលក្នុងគោលនយោបាយសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជម្លោះរវាងប្រទេសក្នុងតំបន់ តាមរយៈដំណោះស្រាយការទូត និងសន្តិភាព។

នៅក្នុងសុន្ទរកថារបស់ខ្លួន រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយដៃគូក្នុងតំបន់ រួមមាន៖ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី និងសមាគមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានអះអាងថា ប្រទេសខ្លួនកំពុងខិតខំប្រឹងប្រែងទប់ស្កាត់ភាពតានតឹងនៅសមុទ្រខាងកើតមិនឲ្យឆ្លងផុតពីការគ្រប់គ្រង ហើយនឹងបន្តដើរតួនាទីសំខាន់នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺ “សេរី និងបើកចំហ” ឆ្ពោទៅអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសក្នុងតំបន់ទាំងអស់រួមគ្នាអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ