កិច្ចសន្ទនា Shangri-La 2018៖ រដ្ឋមន្ត្រីការពារជាតិវៀតណាម Ngo Xuan Lich អញ្ជើញជួបប្រាស្រ័យទ្វេភាគី

(VOVWORLD) -នារសៀលថ្ងៃទី២មិថុនា នៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទៅ១៧ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បារាំងនិងជប៉ុន។

កិច្ចសន្ទនា Shangri-La 2018៖ រដ្ឋមន្ត្រីការពារជាតិវៀតណាម Ngo Xuan Lich អញ្ជើញជួបប្រាស្រ័យទ្វេភាគី - ảnh 1 នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អញ្ជើញថតរូបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងកិច្ចសន្ទនាសាងគ្រីឡា (រូបថតៈ TTXVN)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី Marise Payne រដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ ចំពោះរាល់ការអភិវឌ្ឍនាពេលថ្មីៗនេះ ក្នុងទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្ត្រីលោក Ngo Xuan Lich ក៏បានថ្លែងអំណរគុណចំពោះការដែលក្រសួងការពារជាតិអូស្ត្រាលីបានជួយ វៀតណាមបណ្តុះបណ្តាលភាសាសម្រាប់កម្លាំងពេទ្យយោធា វីស្វកម្មវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនាពេលខាងមុខ។

ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា នាពេលខាងមុខ នឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ក្នុងជំនួបជាមួយសមភាគីបារាំង Florence Parly រដ្ឋមន្ត្រី លោក Ngo Xuan Lich បានឲ្យដឹងថា វៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់បារាំងសំដៅរក្សាសន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការ រួមការអភិវឌ្ឍក្នុងតំបន់។ រដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀថា នាពេលខាងមុខ បន្តលើកកម្ពស់ប្រសិទ្ធភាព នូវយន្តការសហប្រតិបត្តិការដែលមានស្រាប់និងស្វែងរ កកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់និងមានឧត្តមភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ