កិច្ចសន្ទនា Shangri-La ២០២២៖ កាណាដាសន្យាជួយគាំទ្រការកសាងតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហនិងបរិយាប័ន្ន

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand បានសង្កត់ធ្ងន់លើការសន្យារបស់ប្រទេសអាមេរិកខាងជើងមួយនេះ ក្នុងការកសាងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ និងបរិយាប័ន្ន។

កិច្ចសន្ទនា Shangri-La ២០២២៖ កាណាដាសន្យាជួយគាំទ្រការកសាងតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហនិងបរិយាប័ន្ន - ảnh 1រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand។ (រូបថត៖ Canadian Press)
ក្រសួងការពារជាតិកាណាដា កាលពីថ្ងៃទី១៣ មិថុនា បានចេញសេចក្ដីប្រកាស ថា នៅកិច្ចសន្ទនា Shangri-La ឆ្នាំ២០២២ រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand បានសង្កត់ធ្ងន់លើការសន្យារបស់ប្រទេសអាមេរិកខាងជើងមួយនេះ ក្នុងការកសាងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ និងបរិយាប័ន្ន រួម ទាំងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលកាណាដាហៀបនឹងប្រកាស ដើម្បីតម្រង់ទិសឲ្យកាណាដាចូលរួមកាន់តែស៊ីជម្រៅក្នុងតំបន់ ព្រមទាំងសង្កត់ធ្ងន់ លើគោលដៅរបស់កាណាដាចំពោះការធ្វើពិពិធកម្ម និងបង្កើនវត្តមាននៅក្នុងសកម្មភាពជួយគាំទ្រតំបន់ពីទិដ្ឋភាពការពារជាតិ។ គណៈប្រតិភូកាណាដាដែលចូល រួមក្នុងកិច្ចសន្ទនា Shangri-La បានជួបជាមួយសមភាគីមកពីប្រទេសចំនួន ១៣ និង បញ្ជាការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីផលប្រយោជន៍រួម ឆ្លុះបញ្ចាំង ពីបញ្ហាប្រឈមរួម ហើយស្វែងរកកិច្ចសហប្រតិបត្តិការនាពេលអនាគតនៅតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ