កិច្ចសន្ទនា “ការពារគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ”

(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែសីហា នៅទីក្រុងហាណូយ ទស្សនាវដ្ដី ពលករនិងសហជីព បានសហការជាមួយសហជីពសុខាភិបាលវៀតណាម រៀបចំកិច្ចសន្ទនាតាមប្រព័ន្ធ វីដេអូក្រោមប្រធានបទ “ការពារគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ”។

កិច្ចសន្ទនា “ការពារគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ” - ảnh 1បណ្ដាតំណាងចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ។
អំឡុងពេលជិត៣ខែកន្លងមក ជម្ងឺរាតត្បាតកូវីដ ១៩ បានវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នៅទីក្រុងហូជីមិញនិងខេត្ត ក្រុងភាគខាងត្បូងផ្សេងៗទៀត។ មានកម្មាភិបាល វេជ្ជ បណ្ឌិត បុគ្គលិកពេទ្យចំនួនជាង ១០ពាន់នាក់នៅភាគខាងជើងនិងភាគកណ្ដាលបាន ចេញដំណើរទៅជួយប្រជាជនភាគខាងត្បូង។កម្មាភិបាលសុខាភិបាលទាំងនេះត្រូវ ប្រឈមនឹងការលំបាកលំបិនជាច្រើន ថែមទាំងទទួលរងសម្ពាធធ្ងន់ធ្ងរទាំងខាងសម្ភារៈ និងស្មារតីក្នុងអំឡុងពេលធ្វើការ ដើម្បីគោលដៅគ្រប់គ្រងទប់ស្កាត់ជម្ងឺរាតត្បាតឲ្យបាន ឆាប់ ការពារសុខភាពរបស់ប្រជាជន។ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការពិនិត្យ ព្យាបាលជម្ងឺ លោក Nguyen Trong Khoa ជាសមាជិកក្រុមអចិន្រ្តៃយ៍ពិសេសនៃ ក្រសួងសុខាភិបាលទទួលបន្ទុកការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅទីក្រុងហូជីមិញ បានចែករំលែកថា៖ “បណ្ដាគ្រូពេទ្យចូលរួមព្យាបាលសម្រាប់អ្នកជម្ងឺ និងកម្លាំងនិស្សិតទៅយក សំណាកធ្វើតេស្តគឺជាកម្លាំងដែលជួបការលំបាកលំបិនយ៉ាងខ្លាំងបំផុត ដោយសារ ត្រូវតែធ្វើការដោយដុតដៃដុតជើងក្នុងសម្លៀកបំពាក់ការពារបិទជិត ក្នុងអំឡុងពេល៨ ម៉ោងជារៀងរាល់ថ្ងៃ មានក្រុមខ្លះៗត្រូវធ្វើការ១២ម៉ោងក្នុងលក្ខណៈអាកាសធាតុក្ដៅ ស្អុះស្អាប់ ហើយមិនត្រូវបានបំពាក់ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ព្យាបាលឡើយ”។  
       ដើម្បីចែករំលែកសម្ពាធនិងការលំបាកលំបិនជាមួយកម្លាំងនៅខ្សែត្រៀមជួរមុខ ក្រសួងសុខាភិបាលនិងអង្គភាពដទៃទៀតបានអនុវត្តន៍ដំណោះស្រាយជាច្រើន លើក ទឹកចិត្តកម្លាំងសុខាភិបាលនឹងនរចិត្តបំពេញភារកិច្ច។
ទន្ទឹមនឹងសកម្មភាពសាកសួរសុខទុក្ខ លើកទឹកចិត្តនោះ នាពេលថ្មីៗនេះ សហ ព័ន្ធសហជីពពលករវៀតណាមបានសម្រេចផ្ដល់ថវិកាចំនួន២០០ពាន់លានដុងដើម្បីលើកកំពស់គុណភាពអាហារសម្រាប់កម្លាំងសុខាភិបាលដែលចូលរួមបង្ការប្រឆាំងជម្ងឺរាតត្បាតនៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ