កិច្ចសន្ទនាគោលនយោបាយឆានែល ១.៥ ភាពជាដៃគូមេគង្គ - អាមេរិក ស្តីពីថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ

(VOVWORLD) - នៅក្នុងសុន្ទរកថាបើក ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Kritenbrink បាននិយាយថា នាពេលខាងមុខនេះ សហរដ្ឋអាមេរិកនឹងបន្តសម្របសម្រួលជាមួយបណ្តាប្រទេសមេគង្គនិងដៃគូ ដើម្បីអនុវត្តន៍ផែនការនិងគម្រោងដែលបានព្រមព្រៀងគ្នារួចជាស្រេច។ 
កិច្ចសន្ទនាគោលនយោបាយឆានែល ១.៥ ភាពជាដៃគូមេគង្គ - អាមេរិក ស្តីពីថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ - ảnh 1រូបថត៖ Hanoi Times

សម័យបើកតាមអ៊ីនធឺណែតនៃកិច្ចសន្ទនា គោលនយោបាយ ឆានែល ១.៥ ភាពជាដៃគូមេគង្គ - អាមេរិក ក្រោមប្រធានបទ “ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ” បានធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយមានការចូលរួមពីប្រតិភូជាង ១៣០ នាក់ មកពីទីភ្នាក់ងាររដ្ឋាភិ បាល វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងអង្គការសង្គមស៊ីវិលនៃបណ្តាប្រទេសមេគង្គ សហរដ្ឋអាមេរិកនិងដៃគូមួយចំនួនទៀត។

នៅក្នុងសុន្ទរកថាបើក ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Kritenbrink បាននិយាយថា នាពេលខាងមុខនេះ សហរដ្ឋអាមេរិកនឹងបន្តសម្របសម្រួលជាមួយបណ្តាប្រទេសមេគង្គនិងដៃគូ ដើម្បីអនុវត្តន៍ផែនការនិងគម្រោងដែលបានព្រមព្រៀងគ្នារួចជាស្រេច។ សហរដ្ឋ អាមេរិកក៏នឹងសម្របសម្រួលជាមួយប្រទេសជប៉ុន ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ការធ្វើពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការកែ សម្រួលទីផ្សារថាមពល រួមទាំងជំរុញគម្រោងសាកល្បងមួយដើម្បីបង្កើតប្រព័ន្ធផ្ទុកថាមពលនៅវៀតណាមនិងការអភិវឌ្ឍយានយន្តអគ្គិសនីនៅប្រទេសថៃ។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានបញ្ជាក់ថា ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធតែងតែជាអាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិ បត្តិការរវាងបណ្តាប្រទេសមេគង្គនិយាយដោយឡែកនិងអាស៊ាននិយាយរួម។ លោកឯកអគ្គរដ្ឋទូតបានស្នើថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសមេគង្គបន្តយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាត។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើឱកាសវិនិយោគពោរពេញទៅដោយសក្តានុពលជាមួយអាជីវកម្មអាមេរិក ក្នុងវិស័យថាមពលកកើតឡើងវិញនិងហេដ្ឋារចនាសម្ព័ន្ធហើយសង្ឃឹមថា នឹងមានគម្រោងរបស់អាមេរិកដែលមានគុណភាពខ្ពស់នៅក្នុងអនុតំបន់មេគង្គ។

សូមគូសបញ្ជាក់ថា កិច្ចសន្ទនាគោលនយោបាយឆានែល ១.៥ ភាពជាដៃគូមេគង្គ-អាមេរិកក្រោមប្រធានបទ ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធគឺជាសកម្មភាពទី ២ នៅក្នុងស៊េរីនៃកិច្ចសន្ទនាគោលនយោបាយចំនួន ៧ ដែលគ្រោងនឹងធ្វើឡើងនៅចន្លោះឆ្នាំ ២០២១-២០២៣។ បន្ទាប់ ពីសម័យបើកនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រតិភូនឹងពិភាក្សាអំពីបញ្ហាប្រឈមនិងដំណោះស្រាយដើម្បីអភិវឌ្ឍន៍ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធសំដៅរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ