កិច្ចសន្ទនាជាន់ខ្ពស់រវាងវៀតណាម និងអ៊ីរ៉ង់

(VOVWORLD) -ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា៖ នាពេលខាងមុខភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់។
កិច្ចសន្ទនាជាន់ខ្ពស់រវាងវៀតណាម និងអ៊ីរ៉ង់ - ảnh 1 កិច្ចសន្ទនាជាន់ខ្ពស់រវាងវៀតណាម និងអ៊ីរ៉ង់

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដឹកនាំដោយលោក Ali Ardeshir Larijani ប្រធានរដ្ឋសភាអ៊ីរ៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ មេសា។ នាព្រឹកថ្ងៃទី ១៦ មេសានៅទីក្រុងហាណូយ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ។ បន្ទាប់មក ប្រធានរដ្ឋសភា លោកស្រី  Nguyen Thi Kim Ngan បានជួបចរចាជាមួយ លោក Ali Ardeshir Larijani។

នៅក្នុងជំនួបចរចានេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ហើយសម្ដែងជំនឿជាក់ថា៖ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹង និងអភិវឌ្ឍន៍នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រជាជនវៀតណាម និងអ៊ីរ៉ង់។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យភាគីទាំងពីសហការយ៉ាងជិតស្និទ្ធិ ដើម្បីទទួលឲ្យបានគោលដៅដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាព គឺនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាអ៊ីរ៉ង់លោកAli Ardeshir Larijani បានអះអាងថា៖ភាគីទាំងពីរអាចសម្រចបានគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ២ ពាន់លានដុល្លារអាមេរិក។ អីរ៉ង់មានបំណងរៀនសូត្របទពិសោធន៍លើវិស័យកសិម្មរបស់វៀតណាម។ នាពេលខាងមុខភាគីទាំងពីគប្បីឆ្ពោះទៅការបើកជើងហោះហើរត្រង់ពីប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា៖ នាពេលខាងមុខភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់។ ស្ដីពីបញ្ហានៅសមុទ្រខាងកើត លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖វៀតណាមមានគោលការណ៍ដោះស្រាយរាល់ជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដែលសមស្រប់នឹងច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ