កិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាអាស៊ាន

(VOVWORLD) - នៅកិច្ចសន្ទនា បណ្ដាតំណាងបានផ្ដោតសំខាន់ទៅលើការប្រើប្រាស់នៃបច្ចេក វិទ្យាថ្មីៗចំពោះស្ថាប័នការពារជាតិ ដើម្បីសម្រេចបានគោលដៅសន្តិសុខ ហើយឆ្លើយ តបប្រកបដោយប្រសិទ្ធភាពនឹងការគំរាមកំហែងធម្មតា ព្រមទាំងចែករំលែកការសាក ល្បងដែលប្រទេសនានាកំពុងត្រូវប្រឈមក្នុងការឆ្លើយតបនឹងការគំរាមកំហែង មកពីបច្ចេកវិទ្យាទើបលេចចេញ ក៏ដូចជាមេរៀនបទពិសោធន៍ផងដែរ។
កិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាអាស៊ាន - ảnh 1លោកឧត្តមសេនីយ៍ទោ Vu Chien Thang ចូលរួមកិច្ចសន្ទនា ARF DOD។ (រូបថត៖ qdnd.vn)
នាថ្ងៃទី២០ ខែឧសភា កិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាតំបន់អាស៊ាន (ARF DOD) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមសហអធិបតីភាពរបស់លោក Haji Adi Ihram Bin Dato Paduka Haji Mahmud លេខាធិការរងប្រចាំការនៃក្រសួងការពារជាតិ ប្រ៊ុយណេ និងលោកDavid Lewis ជំនួយការអគ្គលេខាធិការការពារជាតិទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ចំណុះក្រសួងការពារជាតិអូស្ត្រាលី។
នៅកិច្ចសន្ទនា បណ្ដាតំណាងបានផ្ដោតសំខាន់ទៅលើការប្រើប្រាស់នៃបច្ចេក វិទ្យាថ្មីៗចំពោះស្ថាប័នការពារជាតិ ដើម្បីសម្រេចបានគោលដៅសន្តិសុខ ហើយឆ្លើយ តបប្រកបដោយប្រសិទ្ធភាពនឹងការគំរាមកំហែងធម្មតា ព្រមទាំងចែករំលែកការសាក ល្បងដែលប្រទេសនានាកំពុងត្រូវប្រឈមក្នុងការឆ្លើយតបនឹងការគំរាមកំហែង មកពីបច្ចេកវិទ្យាទើបលេចចេញ ក៏ដូចជាមេរៀនបទពិសោធន៍ផងដែរ។
បណ្ដាតំណាងក៏បានចែករំលែកទស្សនៈអំពីការធ្វើពិពិធកម្ម ARF DOD ហើយធានាការចូលរួមចំណែកជាបន្តបន្ទាប់របស់ ARF DOD ចំពោះវិធានការកសាង ជំនឿទុកចិត្តក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ