កិច្ចសន្ទនាយុទ្ធសាស្ត្រនិងការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-រុស្ស៊ី

(VOVWORLD) -នាថ្ងៃទី១៤មិថុនា អនុរដ្ឋមន្ត្រីអចិន្ត្រៃ យ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងសមភាគីរុស្ស៊ី លោក I.Morgulov  បានអញ្ជើញជាអធិបតីជំនួបសន្ទ នាយុទ្ធសាស្ត្រការទូត-ការពារជាតិ-សន្តិសុខលើកទី៩និងការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-រុស្ស៊ី។ 
កិច្ចសន្ទនាយុទ្ធសាស្ត្រនិងការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-រុស្ស៊ី - ảnh 1 អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងសមភាគីរុស្ស៊ី លោក I.Morgulov  (រូបថតៈ VOV)

នៅទីក្រុងហាណូយ (វៀតណាម ) ភាគីទាំងពីរបានផ្លាស់ប្តូរលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្ត ទុកដាក់ដូចគ្នានិងឯកភាពថា ក្នុងសភាពការដែលមានបម្រែបម្រួលស្មុគស្មាញនេះ ភាគីទាំងពីរ គប្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើ បណ្តាវេទិកាពហុភាគី ជាពិសេស នៅអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការអាស៊ាន-រុស្ស៊ី ក៏ដូចជារក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់អាស៊ី -ប៉ាស៊ី ហ្វិកនិងលើពិភពលោក។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក I.Morgulov បានសង្កត់ ធ្ងន់ថា៖

        “សភាពការណ៍លើពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាម នោះ ការដែលដៃគូយុទ្ធសាស្ត្រដូចជាប្រទេសយើងទាំងពីរជួបពិភាក្សាផ្លាស់ប្តូរមតិ គឺចាំបាច់ណាស់។ ជួបសន្ទនានយោបាយគ្រប់លំដាប់ថ្នាក់ជាប្រចាំ នឹងអនុញាត្តឲ្យ យើងដោះស្រាយរាល់បញ្ហាកើតមានឡើងជាពិសេសពិគ្រោះយោបល់ពីគ្នាទៅវិញ ទៅមកឈរលើស្មារតីសហប្រតិបត្តិការមិត្តភាពដែលមានស្រាប់”។

        ភាគីទាំងពីរបានឯកភាពរក្សានិងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ វិស័យ ខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លានដុល្លារ អាមេរិកនាឆ្នាំ២០២០។ ភាគីទាំងពីរបានយល់ព្រមសហការឲ្យបានល្អសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនាពេលខាងមុខរបស់ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang ។ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាដោះស្រាយជំលោះលើ សមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរ ជាតិ និងអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ