កិច្ចសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិកលើកទី៣២

(VOVWORLD) - នេះជាកិច្ចប្រជុំជាប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេសរវាងអាស៊ាននិងអាមេរិក សំដៅវាយតម្លៃចំពោះដំណើរការសហប្រតិបតិ្តការ ពិភាក្សាលើវិធានការជំរុញ ទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពអន្តរជាតិនិងតំបន់ ផងដែរ។ 
កិច្ចសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិកលើកទី៣២ - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung

កិច្ចសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិកលើកទី៣២ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមីនា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះជាកិច្ចប្រជុំជាប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេសរវាងអាស៊ាននិងអាមេរិក សំដៅវាយតម្លៃចំពោះដំណើរការសហប្រតិបតិ្តការ ពិភាក្សាលើវិធានការជំរុញ ទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពអន្តរជាតិនិងតំបន់ ផងដែរ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានដឹកនាំគណៈ ប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនានេះ។

        នៅទីនេះ បណ្ដាប្រទេសបានអះអាងនូវសារសំខាន់នៃទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ចំពោះសុខសន្តិភាព សន្តិសុខនិងវិបុលភាព ក្នុងតំបន់។ អាមេរិកបានអះអាង សារជាថ្មីនូវសារសំខាន់របស់អាស៊ានក្នុងគោល នយោបាយកិច្ចការបរទេសរបស់ខ្លួន ព្រមទាំងសម្ដែងគោលបំណងចង់អោយ អាស៊ានបន្តសាមគ្គីគ្នា កសាងសហគមន៍ប្រកបដោយជោគជ័យ ក៏ដូចជាពង្រីក តួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់ផងដែរ។

        អង្គប្រជុំក៏បានផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពអន្តរជាតិនិងតំបន់ ចែករំលែក ព័ត៌មានបច្ចុប្បន្នកម្មស្ដីពីដំណើរការសហប្រតិបតិ្តការក្នុងតំបន់ ដែលក្នុងនោះ ផ្ដោតទៅលើកិច្ចសហប្រតិបតិ្តការសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ បណ្ដាប្រទេសបាន កត់សម្គាល់ការរីកចម្រើននានាក្នុងដំណើរការឆ្ពោះទៅរកការលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយចាត់ទុកថា កិច្ចប្រជុំកំពូលរវាងអាមេរិកនិង ស.ប.បកូរ៉េលើកទី២នាពេលកន្លងទៅនៅទីក្រុងហាណូយ សម្រេចបាននូវ លទ្ធផលគួរអោយលើកទឹកចិត្ត ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួម វិភាគទានរបស់វៀតណាមក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះផងដែរ។

        ថ្លែងនៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានចាត់ទុកថា នាពេលថ្មីៗនេះ បានកើតមានឡើងការវិវត្ដន៍វិជ្ជមានមួយ ចំនួន ជាពិសេសគឺក្នុងដំណើរការចរចារវាងអាស៊ាននិងចិនស្ដីពីក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC)។ ក៏ប៉ុន្តែ តំបន់នៅតែកំពុងប្រឈមមុខនឹងការសាកល្បង ជាច្រើនដែលស្ដែងចេញពីជម្លោះអធិបតេយ្យភាព សកម្មភាពពូនជ្រុំ ធ្វើយោធូប នីយកម្មកោះសមុទ្រ គ្រោះចោរសមុទ្រ ឧក្រិដ្ឋជនឆ្លងដែន ការនេសាទដោយ ខុសច្បាប់ ការបំពុលបរិស្ថានសមុទ្រនិងគ្រោះធម្មជាតិ ជាដើម។ ប្រការនេះទាម ទារអោយអាស៊ាននិងអាមេរិកក៏ដូចជាដៃគូផ្សេងៗចាំបាច់ត្រូវបន្តបង្កើនកិច្ចសហប្រតិបតិ្តការតាមរយៈយន្តការដឹកនាំដោយអាស៊ាននានាដូចជា វេទិកាតំបន់ អាស៊ាន (ARF) កិច្ចប្រជុំជាន់ខ្ពស់អាស៊ីខាងកើត (EAS) កិច្ចប្រជុំរដ្ឋមន្រ្តីការពារ ជាតិអាស៊ានបើកទូលាយ (ADMM+) ជាដើម។ លោកអនុរដ្ឋមន្រ្តីក៏បានអះអាងជា ថ្មីម្ដងទៀតនូវគោលជំហររបស់អាស៊ានដែលមិនធ្វើយោធូបនីយកម្ម ដោះស្រាយ ជម្លោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ និងអនុសញ្ញាស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS) ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញនិងប្រកប ដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (DOC) ហើយសម្រេចបាន COC ប្រកបដោយសុពលភាពនិង ប្រសិទ្ធភាពយ៉ាងឆាប់ៗ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ