កិច្ចសន្ទនាស្ដីពីអាស៊ាននៅម៉ិកស៊ិក

(VOVWORLD) -នៅក្នុងសន្និសីទនេះ លោក Nguyen Hoai Duong បានរំលឹកឡើងវិញនូវដំណាក់កាលករកើត និងអភិវឌ្ឍន៍របស់អាស៊ានក្នុយរយៈពេល ៥០ ឆ្នាំកន្លងទៅ។
កិច្ចសន្ទនាស្ដីពីអាស៊ាននៅម៉ិកស៊ិក - ảnh 1 កិច្ចសន្ទនាស្ដីពីអាស៊ាននៅម៉ិកស៊ិក

ក្នុងក្របខ័ណ្ឌសន្និសីទទស្សនវិស័យ និងយថាទស្សន៍នៃគោលនយោបាយកិច្ចការបរទេសរបស់ ម៉ិកស៊ិក ដែលរៀបចំដោយសភាជាន់ទាប់ម៉ិកស៊ិកនាថ្ងៃទី ២០ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ិកស៊ិក លោក Nguyen Hoai Duong បានលើកត្រដែតអំពីតួនាទី និងឋានៈរបស់សហគមន៍អាស៊ានលើឆាកអន្តរជាតិ និងទំនាក់ទំនងរវាងវៀតណាមជាមួយម៉ិកស៊ិក។ នៅក្នុងសន្និសីទនេះ លោក Nguyen Hoai Duong បានរំលឹកឡើងវិញនូវដំណាក់កាលករកើត និងអភិវឌ្ឍន៍របស់អាស៊ានក្នុយរយៈពេល ៥០ ឆ្នាំកន្លងទៅ។ លោក រូបនេះក៏បានសង្កត់ធ្ងន់អំពីចំណងសាម្គីភាព និងការស្រុះចិត្តគំនិតរបស់ប្លុកនេះ គឺជាកត្តាស្នូល ជួយឲ្យអាស៊ានរក្សាសន្តិភាព ស្ថិរភាព និងសម្បូរុងរឿងនៃសហគមន៍ តំបន់ និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ