កិច្ចសន្ទនាស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក

(VOVWORLD) - នៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកយុទ្ធសាស្រ្តអន្តរជាតិ (CSIS) ទើបនឹងបានរៀបចំកិច្ចសន្ទនាស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Pham Quang Vinh និង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel Kritenbrink ។
កិច្ចសន្ទនាស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក - ảnh 1 កិច្ចសន្ទនាស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក

ក្នុងកិច្ចសន្ទនានេះឯកអគ្គរដ្ឋទូតទាំងពីររូបបានសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើនដ៏ធំធេងនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និងអាមេរិកក្នុងរយៈពេលកន្លងមក ។ លោក Pham Quang Vinh និង លោក Daniel Kritenbrink បានអះអាងថា ភាគីទាំងពីរនឹងជំរុញទំនាក់ទំនងេះនៃ ប្រទេស ទាំពីរឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសលើវិស័យអាទិភាព មួយចំនួនដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ តាមរយៈដំណើរការទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេស ទាំងពីរ។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតទាំងពីររូបនេះក៏បានឆ្លើយសំណួររបស់ ទស្សនិកជនអំពីយុទ្ធសាស្ដ្ររបស់អាមេរិកចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និង សុវត្ថិភាព - សន្តិសុខ ក្នុងការធ្វើនាវាចរណ៍ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ