កិច្ចសន្ទនាសិទ្ធិមនុស្សគុយបា-EU ទទួលបានលទ្ធផលវិជ្ជមាន

(VOVworld) - ក្រសួងការបរទេសគុយបាននាថ្ងៃទី៧ មិថុនា បានចេញសេចក្ដី
ប្រកាសឲ្យដឹងថា កិច្ចសន្ទនាលើកទី២រវាងប្រទេសនេះនិងសហភាពអឺរ៉ុប (EU) មួយ
ថ្ងៃមុននោះស្ដីអំពីសិទ្ធិមនុស្សបាននាំមកនូវលទ្ធផលវិជ្ជមាន បើទោះបីជានៅមាន
ការខ្វែងគំនិតមួយចំនួនក្ដី។គណៈប្រតិភូទាំងពីរដឹកនាំដោយតំណាងពិសេសរបស់
 EU ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សលោក Stavros Lambrinidis និងប្រធាននាយកដ្ឋាន
ពហុភាគីនិងច្បាប់អន្តរជាតិនៃក្រសួងការបរទេសគុយបាលោក Pedro Mosquera
បានផ្លាស់ប្ដូរមតិក្នុងបរិយាកាសគោរពគ្នាទៅវិញទៅមកនិង ប្រកបដោយស្ថាបនា
អំពីសិទ្ធិស៊ីវិល នយោបាយក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ទៀតផង។ភាគី
ទាំងពីរបានរក្សាសុឆន្ទៈក្នុងការពិភាគ្សាលើគ្រប់វិស័យ ដោយគោលការណ៍គោរព
សមភាពអធិបតេយ្យភាព ឯករាជ្យភាព មិនជ្រៀតជ្រែកទៅក្នុង ការងារផ្ទៃក្នុងរបស់
ប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ