កិច្ចសន្ទនាសន្តិសុខថាមពលរវាងវៀតណាមនិងអាមេរិកធ្វើអោយទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជំរៅថែមទៀត

(VOVWORLD) - ខ្លឹមសារស្នូលនៃវង់សន្ទនាលើកនេះគឺស្ដីអំពីទិសដៅសំដៅបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យឧស្ម័នធម្មជាតិរាវ ថាមពលកកើតឡើងវិញ និងការធានា សន្តិសុខថាមពលរវាងប្រទេសទាំងពីរ។
កិច្ចសន្ទនាសន្តិសុខថាមពលរវាងវៀតណាមនិងអាមេរិកធ្វើអោយទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជំរៅថែមទៀត - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ TTXVN)

  នាថ្ងៃទី១២ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រព្រឹត្ត ទៅកិច្ចសន្ទនាសន្តិសុខថាមពលរវាងវៀតណាមនិងអាមេរិកលើកទី២ក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Dang Hoang An និងទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាថាមពល លោក Francis R. Fannon។

        ខ្លឹមសារស្នូលនៃវង់សន្ទនាលើកនេះគឺស្ដីអំពីទិសដៅសំដៅបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យឧស្ម័នធម្មជាតិរាវ ថាមពលកកើតឡើងវិញ និងការធានា សន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ នេះសុទ្ធតែជាវិស័យជាក់ស្ដែងដែល រួមចំណែកធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ពង្រីកសក្ដានុភាពនិងបើកទូលាយទីផ្សារ ដើម្បីផលប្រយោជន៍នៃភាគីទាំងពីរ។

        នៅវង់សន្ទនាលើកនេះ ស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍអាមេរិកបានផ្ដល់ ជំនួយឥតសំណងចំនួន៧សែនដុល្លាអាមេរិកដើម្បីបម្រើការអភិវឌ្ឍថាមពលក កើតឡើងវិញ សម្រាប់សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ