កិច្ចសហប្រតិបត្តិការACMECSបើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ អង្គភាពអាជីវកម្ម

(VOVworld)-នាថ្ងៃទី២៣មិថុនា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិម៉ីយ៉ានម៉ា
នៅរដ្ឋធានី Nay Pi Taw នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួម ជាមួយថ្នាក់ដឹកនាំម៉ីយ៉ានម៉ា កម្ពុជា ថៃ ឡាវ និងអគ្គលេខាធិការអាស៊ាន
លោក Le Luong Minh បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយតំណាងតំបន់
អង្គភាពអាជីវកម្ម ACMECS ។ សហគមន៍ឧស្សាហកម្ម ACMECS បានសម្តែង
នូវការសប្បាយ រីករាយដែល ACMECS លើកនេះ បានអនុម័តលើផែនការ
សកម្មភាព ២០១៦- ២០១៨ ដោយមានវិស័យសហប្រតិបត្តិការអាទិភាពចំនួន
៨។ ថ្លែង មតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំ
ACMECS បានវាយតម្លៃខ្ពស់និងទទួលស្គាល់រាល់សំណើរមានអត្តប្រយោជ ន៍របស់ក្រុមប្រឹក្សាអាជីវកម្ម ACMECS។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានវិភាគច្បាស់អំពីសក្តានុភាព ឧត្តមភាពរបស់ប្រទេសទាំង៥ជាសមាជិក
ACMECS សំដៅលើកកំពស់តួនាទីក្នុងសង្វាក់ផលិតកម្មនិងផ្គតផ្គង់ទូទាំង
សកលលោក។​លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖

       “កិច្ចសហប្រតិបត្តិការមិនត្រឹមតែផ្សាភ្ជាប់ចំណងមិត្តភាព សាមគ្គីភាព រវាងបណ្តាប្រទេសជិតខាងប៉ុណ្ណោះទេ ថែមទាំងបើកចេញបរិយាកាសអភិវឌ្ឍ
ថ្មី សម្រាប់អង្គភាពអាជីវកម្មក្នុងនិងក្រៅតំបន់ទៀតផង។ ខ្ញុំមានបំណងទទួល
បានកា ជួយជ្រោមជ្រែងសកម្មដោយសកម្មភាពជាក់ស្តែងរបស់ប្រទេសទាំងអស់
ដើម្បីភាពសម្បូរុងរឿង និងការអភិវឌ្ឍន៍និរន្តភាពផងដែរ”។

កិច្ចសហប្រតិបត្តិការACMECSបើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ អង្គភាពអាជីវកម្ម - ảnh 1
កិច្ចសហប្រតិបត្តិការACMECSបើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មី
សម្រាប់អង្គភាពអាជីវកម្ម

       នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលវៀតណាម
កំពុងខំប្រឹងប្រែងផ្លាស់ប្តូរថ្មី អនុវត្តវិធានការជាច្រើន សំដៅកែលំអ បរិយាកាស
ធ្វើអាជីវកម្ម និងលើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិ។ លោក Nguyen
Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រអង្គភាពអាជីវកម្មនានា វិនិយោ
គិនបរទេសមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាមផងដែរ។

       នារសៀលថ្ងៃ២៣មិថុនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរួម ជាមួយ
គណៈប្រតិភូវៀតណាមចាកចេញពី Yangon ត្រឡប់មកក្រុងហាណូយ វិញ​បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមបណ្តាសន្និសីទ កំពូលនៅប្រទេសម៉ីយ៉ានម៉ា។

       មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញចូលរួមសកម្ម ភាពសំខាន់ៗជាច្រើនរបស់សម្ព័ន្ធសមាគមវិនិយោគិនវៀតណាមនៅម៉ីយ៉ានម៉ា។
ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានលើកដំកើងសម្ព័ន្ធ សមាគមវិនិ
យោគិនវៀតណាមនៅម៉ីយ៉ានម៉ា គឺរួមចំណែកនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ឡើងដល់ ៤៨០លានដុល្លារអាមេរិក ។ លោក Nguyen Tan Dung បានស្នើរសម្ព័ន្ធ
សមាគមវិនិយោគិនវៀតណាមទៅកាន់ម៉ីយ៉ានម៉ា បន្តពង្រីកតួនាទីជាស្ពានផ្សាភ្ជាប់ និងសកម្មជួយអង្គភាពអាជីវកម្មវៀតណាម ជម្រុញការរកស៊ីលើវិស័យហិរញ្ញវត្ថុ
ធនាគារ ពាណិជ្ជកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ