កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាលអធិការកិច្ចរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - ក្នុងជំនួបធ្វើការ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា បានថ្លែង អំណរគុណចំពោះសាលាកម្មាភិបាលអធិការកិច្ច ដែលបានបណ្តុះបណ្តាល មន្ត្រី អធិការកិច្ចរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព និងគុណភាពក្នុងរយៈពេលកន្លង មក។ 

កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាលអធិការកិច្ចរវាងវៀតណាមនិងកម្ពុជា - ảnh 1ថ្នាក់ដឹកនាំសាលាកម្មាភិបាលអធិការកិច្ចទទួលស្វាគមន៍លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា មកបំពេញទស្សនកិច្ចការងារ។ (រូបថត៖ VNA)
បន្តកម្មវិធីក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសវៀតណាម កាលពីថ្ងៃទី ១១ មិថុនា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ ដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា បានទៅទស្សនា និងធ្វើការ នៅសាលាកម្មាភិបាលអធិការកិច្ច ចំណុះអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅស្រុក Bac Tu Liem ទីក្រុងហាណូយ។
ក្នុងជំនួបធ្វើការ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា បានថ្លែង អំណរគុណចំពោះសាលាកម្មាភិបាលអធិការកិច្ច ដែលបានបណ្តុះបណ្តាល មន្ត្រី អធិការកិច្ចរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព និងគុណភាពក្នុងរយៈពេលកន្លងមក។ បើតាមលោករដ្ឋមន្ត្រី ហួត ហាក់ ក្រុមមន្ត្រីកម្ពុជាចំនួន ២៧០នាក់ ដែលធ្លាប់ បានសិក្សានៅឯសាលានេះ គឺជាប្រភពធនធានមនុស្សដ៏ធំមួយ ប៉ុន្តែនៅតែខ្វះខាត បើប្រៀបធៀបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ដូច្នេះលោករដ្ឋមន្ត្រីមានបំណងចង់ឲ្យសាលាបន្តបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចសម្រាប់ប្រទេសកម្ពុជានាពេលខាង មុខ។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ មក សាលាកម្មាភិបាលអធិការកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៩៨១ វគ្គ សម្រាប់សិក្ខាកាមក្នុងស្រុកចំនួន ៩៤ ពាន់នាក់ និងសិក្ខាកាមអធិការកិច្ចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមន្ត្រីអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ