កិច្ចសហប្រតិបត្តិការការពារជាតិ៖ ដើម្បីអាស៊ានមួយតភ្ជាប់ និងបន្សាំ​ដោយ ម្ចាស់​ការ

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានជូនដំណឹងអំពីសកម្មភាពយោធា ការពារជាតិរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០២០។
កិច្ចសហប្រតិបត្តិការការពារជាតិ៖ ដើម្បីអាស៊ានមួយតភ្ជាប់ និងបន្សាំ​ដោយ ម្ចាស់​ការ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Nguyen Chi Vinh (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

អាទិភាពនានាក្នុងឆ្នាំ អាស៊ាន ២០២០រួមមាន៖ ជំរុញកិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការការពារជាតិ យោធាក្នុងប្លុកអាស៊ាន និងរវាងអាស៊ានជាមួយបណ្ដាប្រទេសដៃគូ។ ទន្ទឹមជាមួយគ្នានោះ លើកសំណើរគំនិតផ្ដូចផ្ដើម គំរូសហប្រតិបត្តិការថ្មី ដោយផ្ដោតសំខាន់លើការពង្រឹងរបៀបរបប លើកកម្ពស់សមត្ថភាពរួមសហការ ក៏ដូចជាជំរុញការដោះស្រាយរាល់បញ្ហាសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាដែលកើតឡើងនៅដែនសមុទ្រជាដើម។

នាឆ្នាំ២០២០ ក្រសួងការពារប្រទេសវៀតណាម នឹងរៀបចំកិច្ចប្រជុំចំនួន ២០ និងសកម្មភាពយោធា ការពារជាតិនានារបស់អាស៊ានដូចជា៖កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត); កិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិនៃបណ្ដាប្រទេសអាស៊ាន (ACDFM); ការត្រួតពលនាវាចរណ៍អន្តរជាតិ កិច្ចប្រជុំមេបញ្ជាការកងកម្លាំងទ័ពជើងទឹកអាស៊ាន; កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) និងកិច្ចប្រជុំមន្រ្តីការពារជាតិ ជាន់ខ្ពស់ អាស៊ានបូក (ADSOM +) ក្រសួងការពារប្រទេសវៀតណាមបន្តអនុវត្តន៍រាល់គំនិតផ្ដូចផ្ដើមរបស់បណ្ដាប្រទេសជាប្រធានមុនៗ ក៏ដូចជាផ្ដល់អាទិភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពក្នុងប្លុក និងរវាងអាស៊ានជាមួយបណ្ដាដៃគូ ដើម្បីផលប្រយោជន៍របស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ