កិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍

(VOVWORLD) -  សន្និសីទមេបញ្ជាការប៉ូលីសនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី ៣៩  (ASEANAPOL ៣៩) ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូ រក្សាបាននូវចំណងសាមគ្គីភាព”  បានបើកនៅទីក្រុងហាណូយ នៃប្រទេសវៀតណាមនាព្រឹកថ្ងៃទី ១៨ ខែកញ្ញា។

កិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍ - ảnh 1ទិដ្ឋភាពនៃពិធីបើកសន្និសីទ  

សន្និសីទនេះមានគោលបំណង បន្តកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ដូចជា៖ ការទិញនិងលក់គ្រឿងញៀនខុសច្បាប់; ភេរវកម្ម; រត់ពន្ធអាវុធ; ការជួញដូរមនុស្ស និងឧក្រិដ្ឋ ជនដែលប្រើបច្ចេកវិទ្យាខ្ពស់ជាដើម។ ចូលរួមក្នុងសន្និសីទនេះ មានប្រតិភូជិត ៣០០ នាក់ មកពីប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន និងតំណាងមកពីប្រទេសដៃគូសន្ទនាចំនួន ១០ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ រុស្ស៊ី ទួរគី លេខាធិការដ្ឋានអាស៊ាន, Interopl (អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ),  Europol (អង្គការប៉ូលីសអឺរ៉ុប); អ្នកសង្កេតការណ៍នៃសមាគម Fiji, ទីម័រខាងកើត; ទីភ្នាក់ងារជាតិទប់ស្កាត់ឧក្រិដ្ឋកម្មនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង; សមាគមបញ្ជាការប៉ូលីសអន្តរជាតិ - IACP; គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ - ICRC និងនាយកដ្ឋានស៊ើបអង្កេតសហព័ន្ធសហរដ្ឋ អាមេរិក - FBI ផងដែរ។

ថ្លែងក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានលើកច្បាស់ថា ក្រៅពីគុណប្រយោជន៍មក តំបន់អាស៊ានក៏កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន ក្នុងនោះមានបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់តែម្តង។ ម្យ៉ាងវិញទៀត ការប្រែប្រួលនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់និយាយរួមនិងនៅក្នុងប្រ ទេសសមាជិកនីមួយៗនិយាយដោយឡែក នៅតែមានភាពស្មុគស្មាញខ្លាំង ដែលប្រកបនូវកត្តាជាច្រើនដែលមិនអាចព្យាករណ៍បានមុននោះឡើយ។  ក្នុងបរិបទនេះ តួនាទីរបស់ភ្នាក់ងារប្រតិបត្តិច្បាប់នៃបណ្តាប្រទេសអាស៊ាន ក្នុងនោះមានទាំងកងកម្លាំងប៉ូលីស គឺមានសារៈសំខាន់ណាស់។  លោក To Lam អញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំសូមស្នើអោយប៉ូលីសនៃប្រទេសនានា គួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មានអំពីឧក្រិដ្ឋកម្មឆ្លងដែន។ ក្រៅពីនោះ ជួយឧបត្ថម្ភដល់ការតាមចាប់មុខសញ្ញាដែលចង់រត់ភៀសខ្លួនទៅបរទេស។ លើសពីនេះទៅទៀត អនុវត្តរាល់យុទ្ធនាការនិងកម្មវិធី ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយអនុវត្តតាម បទប្បញ្ញត្តិនៃច្បាប់ក្នុងការស៊ើបអង្កេតផងដែរ។ ជាមួយគ្នានេះ កងកម្លាំងប៉ូលីសនិងដៃគូជាសមាជិកអាស៊ានណាប៉ុល ចាំបាច់ត្រូវមានសម្លេងរួមគ្នានិងគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិដទៃទៀតដើម្បីបង្ហាញពីសាមគ្គីភាពនិងឯកភាព ដោយអនុលោមតាមស្មារតីរួមនៃកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ”។

បន្ទាប់ពីពិធីបើក ក្រសួងនគរបាលវៀតណាមបានធ្វើសន្និសិទកាសែត ប្រកាសខ្លឹមសារសំខាន់ៗ ដែលត្រូវយកមកពិភាក្សានៅសន្និសីទលើកនេះ។ ធ្វើជាប្រធានសន្និសីទកាសែតលោកឧត្តមសេនីយ៍ទោ Tran Van Ve ប្រធានការិយាល័យប៉ូលីសស៊ើបអង្កេតនៃក្រសួងនគរបាលវៀតណាមបានអោយដឹងថា៖  “ខ្លឹមសារសំខាន់នៃសន្និសីទនេះ គឺពិភាក្សាអំពីការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ជាពិសេស លេចឡើងគឺជាឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មបច្ចេក វិទ្យាខ្ពស់។ បញ្ហានេះ ត្រូវបានពិភាក្សាតាមរយៈក្រុម ដូចជា ក្រុមពិភាក្សាអំពីឧក្រិម្ម បច្ចេកវិទ្យាខ្ពស់, ក្រុមពិភាគ្សាដោយឡែកអំពីបទល្មើសព្រហ្មទណ្ឌ ក្រុមឯកទេសពិភាក្សាអំពីមុខសញ្ញាអំពីគ្រឿងញៀនជាដើម។ មានអ្នកតំណាងនាយកដ្ឋាន ប្រ ទេសចំនួន ១០ បានប្រមូលផ្តុំគ្នា វាយតម្លៃលើមាតិកាជាក់លាក់នីមួយៗ បន្ទាប់ មកផ្តល់ជាយោបល់ឯកភាពចុងក្រោយ”

តាមគម្រោង បញ្ចប់នៃសន្និសីទនេះ មេបញ្ជាការនៃប្រទេសអាស៊ានទាំង ១០ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃសន្និសីទអាស៊ានណាប៉ុល ៣៩ ដោយបញ្ជាក់ពីខ្លឹម សារដែលកិច្ចសហប្រតិបត្តិការអាស៊ានណាប៉ុលនឹងអនុវត្តនៅឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ