កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលសិក្ខាកាមយោធារវាងវៀតណាម និងកម្ពុជា

(VOVWORLD) - នាថ្ងៃទី ៦ ខែមីនា ឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា សេនានុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសវៀតណាម ជាមួយគណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចការងារនៅសាលានាយទាហានព័ត៌មាន ដែលមានទីតាំងនៅទីក្រុង Nha Trang ខេត្ត Khanh Hoa។

ក្នុងជំនួបនេះ នាយករងសាលានាយទាហានព័ត៌មាន លោក Nguyen Danh Khoa បានអះអាងថា សាលានឹងបន្តបង្កើតលក្ខខណ្ឌល្អបំផុត ក្នុងការទទួល រៀបចំ គ្រប់គ្រង អប់រំ និងបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ថែមទៀត សម្រាប់សិក្ខាកាមយោធាកម្ពុជា ក៏ដូចជានាយទាហានព័ត៌មានកម្ពុជាដែលមកបណ្តុះបណ្តាលនាពេលខាងមុខនេះ។

កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលសិក្ខាកាមយោធារវាងវៀតណាម និងកម្ពុជា - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ សាលានាយទាហានព័ត៌មាន

ភាគីទាំងពីរបានឯកភាពលើខ្លឹមសារមួយចំនួន ដើម្បីលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលសិក្ខាកាមយោធាកម្ពុជា; ជូនដំណឹងជាប្រចាំអំពីស្ថានភាព លទ្ធផលនៃការសិក្សានិងបណ្តុះបណ្តាលរបស់សិក្ខាកាម ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតឡើង។

សាលានាយទាហានព័ត៌មាន គឺជាអង្គភាពមួយអង្គទ័ពព័ត៌មាននិងទំនាក់ទំនងនៃក្រសួងការពារប្រទេស ដែលមានមុខងារអប់រំនិងបណ្តុះបណ្តាលនាយទាហានព័ត៌មានសម្រាប់កងទ័ពប្រជាជនវៀតណាម និងគាំទ្រការបណ្តុះបណ្តាលនាយទាហាននិងកម្មាភិបាលព័ត៌មានសម្រាប់កងទ័ពប្រជាជនឡាវ និង កងយោធពលខេមរភូមិន្ទកម្ពុជា។ មកទល់នឹងពេលនេះ សាលានាយទាហានព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១៥ វគ្គ សម្រាប់នាយទាហានសេនាធិការ ព័ត៌មានកម្រិតសាកលវិទ្យាល័យ ដែលមានសិក្ខាកាមបញ្ចប់ការសិក្សាជាង ១៤០ នាក់; បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១៧ វគ្គសម្រាប់នាយទាហានសេនាធិការ  ព័ត៌មាន ដែលមានសិក្ខាកាមរាប់រយនាក់សម្រាប់កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពប្រជាជនឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ