កិច្ចសហប្រតិបត្តិការរុស្ស៊ី-ទួរគីបានទទួលលទ្ធផលវិជ្ជមានជាច្រើន

(VOVWORLD) - នាថ្ងៃទី ២៩ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារអបអរសាទរដល់សមភាគីទួរគី លោក Recep Tayyip Erdogan ក្នុងឱកាសខួបលើកទី ១០០ ទិវាបង្កើតប្រទេសទួរគី ដោយបង្ហាញពីទំនុកចិត្តលើទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
កិច្ចសហប្រតិបត្តិការរុស្ស៊ី-ទួរគីបានទទួលលទ្ធផលវិជ្ជមានជាច្រើន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងជំនួបជាមួយសមភាគីទួរគី លោក Recep Tayyip Erdogan នៅទីក្រុង Sochi ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចែករំលែកថា ទំនាក់ទំនងរវាងរុស្ស៊ី និងទួរគីកំពុងអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាព និងស្មារតីជាអ្នកជិតខាងដ៏ស្និទ្ធស្នាល ដែលត្រូវបានបញ្ជាក់យ៉ាងពេញលេញនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុង Sochi។ យោងតាមមេដឹកនាំរុស្ស៊ី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនកំពុងទទួលបានលទ្ធផលវិជ្ជមាន ដោយមានគម្រោងរួមធំៗត្រូវបានអនុវត្តជាប្រព័ន្ធ។ លើសពីនេះទៅទៀត ប្រទេសទាំងពីរក៏កំពុងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសំខាន់ៗក្នុងរបៀបវារៈតំបន់ និងពិភពលោក។

កាលពីថ្ងៃទី ២៩ ខែតុលាឆ្នាំ ១៩២៣ មហាសន្និបាទជាតិទួរគី បានប្រកាសបង្កើតសាធារណៈរដ្ឋទួរគី ដោយមានទីក្រុងអង់ការ៉ាជារដ្ឋធានី។ សហភាពសូវៀតគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលទទួលស្គាល់ឯករាជ្យរបស់ទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ