កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅតែជាសសរអាទិភាពក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-បារាំង

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅតែជាសសរអាទិភាពក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-បារាំង - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Bertrand Lortholary មកសម្តែងការគួរសម

(VOVworld)-នារសៀលថ្ងៃទី២៨កុម្ភៈនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិង
ជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh  បានអញ្ជើញទទួលជួប
ជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Bertrand Lortholary មកសម្តែងការគួរសមក្នុង
ឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។​ក្នុងជំនួបនេះ លោក Pham Binh
 Minh បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅតែជាសសរ
អាទិភាពក្នុងទំនាក់ទំនងទ្វេភាគី ហើយរដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្ក
លក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសបារាំងអនុវត្តការវិនិយោគនិងធ្វើអាជី
វកម្មនៅវៀតណាម។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Bertrand Lortholary បានឲ្យ
ដឹងថា បារាំងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
 ជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេស គាំទ្រការចុះហត្ថលេខាយ៉ាងឆាប់ៗនិង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU
(EVFTA) សំដៅឆ្លើយតបទៅនឹងតម្រូវការនិងផលប្រយោជន៍របស់សហគមន៍អង្គ
ភាពអាជីវកម្មនៃប្រទេសទាំងពីរ។

        ក៏នៅរសៀលថ្ងៃដដែល ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
 ណាម លោក Nguyen Thien Nhan បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូត
បារាំងលោក Bertrand Lortholary មកសម្តែងការគួរសមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ